ខេត្តកំពង់ធំ ៖ លោក ងួន រតនៈ អភិបាលខេត្ត កំពង់ធំ ដឹកនាំក្រុមការងារចម្រុះ ចុះជួបប្រជាពលរដ្ឋ និងត្រួត ពិនិត្យស្ថានភាពជាក់ស្តែងដីតំបន់៣ ជុំវិញបឹងទន្លេសាប ដែល ប្រជាពលរដ្ឋបានរស់នៅ និងអាស្រ័យផលនាពេលកន្លងមក ស្ថិតនៅក្នុងតំបន់បែកចាន តំបន់ពាក់ថែប និងតំបន់ភ្នំជីមូស ឃុំចំណារក្រោម ស្រុក ស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។
មានប្រសាសន៍ក្នុងឱកាសនោះលោក ងួន រតនៈ ថ្លែងថា ការចុះមកជួបបងប្អូននៅពេលនេះ គឺអនុវត្តទៅតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តម្រូវឲ្យអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ដែលមានដីជុំវិញបឹងទន្លេសាប បន្តចុះត្រួតពិនិត្យ ស្ថានភាពជាក់ស្ដែងបន្ថែមទៀត ដើម្បីកែសម្រួលទិន្ន័យឲ្យ ច្បាស់លាស់ លើដីតំបន់៣ ដែលប្រជាពលរដ្ឋបាន អាស្រ័យផល មានរយៈពេលចាប់ពី១០ឡើងទៅ ដើម្បីអោយក្រុមការងាររៀបចំឯកសារ ស្នើសុំគោលការណ៍ពីប្រមុខរាជ រដ្ឋាភិបាល កាត់ឆៀលដីតំបន់៣នេះ ជូនបងប្អូនទៅតាមអ្វី ដែលក្រុមការងារ បានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្ដែង ដោយផ្អែកលើផែនទីអាកាស ដែលជាផែនទីគោលសម្រាប់មក ផ្ទៀងផ្ទាត់បន្ថែមទៀត។
ជាមួយគ្នានោះដែរ លោក ងួន រតនៈ បានបន្ថែមទៀតថា បើទោះបីដីនៅក្នុងតំបន់២ ឬតំបន់៣ ក៏ដោយ កន្លែងណាដែល នៅមានព្រៃ គឺមិនអនុញ្ញាតឲ្យធ្វើការកាប់ទន្ទ្រានបន្ថែមទៀត នោះទេ សូមបងប្អូនមេត្តាយោគយល់ និងអធ្យាស្រ័យទាំងអស់គ្នា ។ ការធ្វើបែនេះ ក្នុងគោលបំណងរួមគ្នា អភិរក្ស និង អភិវឌ្ឍន៍ បឹងទន្លេសាប ឲ្យធនធានជលផល និងជនធាន ធម្មជាតិ មានភាពល្អប្រសើរឡើងវិញ ៕
ដោយ៖ សហការីកំពង់ធំ