ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទលួច( ទូរស័ព្ទដៃចំនួន០២គ្រឿង)

ចែករំលែក៖

​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​១១​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កំម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអូឡាំពិក  បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន០១នាក់ ពីបទ៖លួច(​​ទូរស័ព្ទដៃចំនួន០២គ្រឿង) កាលពីវេលាម៉ោង០៩​ និង៣០នាទីថ្ងៃទី១០​ ខែសីហាម្សិលមិញនេះ​ នៅចំណុចមុខផ្ទះលេខ៦៣ ផ្លូវ២៨០ភូមិ៤ សង្កាត់អូឡាពិក ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ។

របាយការណ៍​ដដែល​​បន្តថា​ ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួន​ឈ្មោះ ម៉ុក មើយ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរទីលំនៅមិនពិតប្រាកដ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ។​

ចំណែក​ជនរងគ្រោះឈ្មោះ វីន យ៉ាងអាំភេទប្រុស អាយុ៧១ឆ្នាំ ​ជនជាតិខ្មែរ ទីលំ​ផ្ទះជួលលេខ៦៣ ផ្លូវ២៨០ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរលក់ដូរ។​

រីឯ​វត្ថុតាងចាប់យករួមមាន៖

  – ទូរស័ព្ទដៃម៉ាក IPhone ៦plusពណ៌ទឹកប្រាក់ (ជារបស់ជនរងគ្រោះ) 

  -ទូរស័ព្ទដៃម៉ាកNOKIAអិនចុចពិល ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះ)។ 

ក្រោយឃាត់ខ្លួន​ជនសង្ស័យ​ រួមនិង​វត្ថុ​តាង​​ កម្លាំងជំនាញ​បានប្រគល់ឱ្យជនរងគ្រោះវិញ តាមពាក្យស្នើរសុំដោយមានការឯកភាពពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ៕

ដោយ​៖សហការី​


ចែករំលែក៖