ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាខេត្ត​ គណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងមូល សូមគោរពជូនពរ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ក្នុងឱកាសដ៏នក្ខត្តឫក្សចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល៧០ឆ្នាំ របស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច,ក្នុងនាមក្រុមប្រឹក្សាខេត្ត​ គណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងមូល សូមគោរពជូនពរ លោកជំទាវឧបនាយករដ្ឋមន្ត្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវ គ្រប់ទិសទី និងទទួលបាន ជោគជ័យថ្មីថែម ទៀត ក្នុងបុព្វ ហេតុជាតិ មាតុភូមិ ប្រជាជន ប្រកប ដោយការអភិវឌ្ឍន៍ និងរីកច ម្រើនជានិច្ចនិរន្តរ៍តរៀងទៅ។

ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតន ត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុង លោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ ថែរក្សា អភិបាល ប្រោះព្រំសព្ទសាធុការពរជ័យជូន លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងបុត្រាបុត្រី និង ចៅៗទាំងអស់ សូមជួបតែនឹងពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖