ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំរុង ចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទាំង៧ ចំណុចនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យសំរុង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ បេីយោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា៖​ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំរុង សហការណ៍ជាលោកមេឃុំសំរុង បានចុះធ្វើការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទាំង៧ ចំណុច​ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យសំរុង ដែលមានការចូលរួមពី នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។  

ប្រភពដដែលបន្តថា​ ចំពោះ​ការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំនេះ​ ជាពិសេសគឺ​ បញ្ហាសណ្ដាប់ធ្នាប់ ចរាចរណ៍ និងផលប៉ះពាល់នៃគ្រឿងញៀន។ 

ជាមួយគ្នានោះ​ នៅព្រឹកថ្ងៃចន្ទទី១៥ ខែសីហានេះ កម្លាំងអធិការស្រុកព្រៃនប់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀន ដេីម្បី​បញ្ជៀស​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ណាមួយ​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​៕

ដោយ​៖សហការី​


ចែករំលែក៖