ឃ្លាំងគ្រាប់របស់កម្លាំងទាហាន រុស្ស៊ីនៅក្នុងភូមិ Maiskoye តំបន់គ្រីមៀ បានផ្ទុះឆេះបណ្តាលឱ្យពលរដ្ឋពីរនាក់រស់នៅក្បែរនោះរងរបួស។
សារព័ត៌មាន RiaNovosti នៅថ្ងៃទី១៦ខែសីហា បានឱ្យដឹងថា ប្រមុខដឹកនាំតំបន់គ្រីមៀដែលរុស្ស៊ីតែងតាំងគឺលោក Sergei Aksyonov បានប្រកាសថា ឃ្លាំងគ្រាប់របស់រុស្ស៊ីនៅក្នុងភូមិ Maiskoye ស្រុក Dzhankoysky ក្នុងតំបន់គ្រីមៀ ស្រាប់តែផ្ទុះឆេះ។
តាមការលើកឡើងរបស់លោក Aksyonov កម្លាំងទាហានរុស្ស៊ីបានឡោមព័ទ្ធតំបន់ផ្ទុះឆេះក្នុងបរិវេណ៥គីឡូម៉ែត្រ ។ នៅពេលនេះឃ្លាំងគ្រាប់នៅតែបន្តផ្ទុះឆេះនៅឡើយទេ ។ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ការផ្ទុះឆេះឃ្លាំងគ្រាប់នេះកើតឡើងនៅវេលាម៉ោង៦និង១៥នាទី ថ្ងៃទី ១៦ខែសីហា ។
នេះជាករណីផ្ទុះឃ្លាំងគ្រាប់លើកទីពីរនៅតំបន់គ្រីមៀក្នុងរយៈពេល ១០ថ្ងៃកន្លងមក ។ នៅថ្ងៃទី៩ខែសីហា ការផ្ទុះឆេះកើតឡើងនៅខាងក្នុងទីតាំងយោធា Saki បណ្តាលឱ្យមានអ្នកស្លាប់និងរបួស២០នាក់ ។
ការផ្ទះឃ្លាំងគ្រាប់នោះបណ្តាលឱ្យយន្តហោះចម្បាំងរុស្ស៊ី៩គ្រឿងរងការខូចខាត។ ការផ្ទុះនោះ រុស្ស៊ីសង្ស័យទៅលើប្រទេសអុ៊យក្រែន ជាអ្នកវាយប្រហារ ។ ប៉ុន្តែនៅក្នុងការផ្ទុះនាពេលនេះស្ថិតនៅភាគខាងជើងតំបន់គ្រីមៀ ឆ្ងាយពីព្រំដែនអ៊ុយក្រែន មីស៊ីលរបស់អ៊ុយក្រែនមិនអាចវាយប្រហារដល់នោះឡើយ៕
ដោយ៖ ធីរីណា(រូបថត ៖ Getty Images)