ខេត្តកំពង់ចាម ៖ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចុះបង្ក្រាប ករណីជួញដូរគ្រឿងញៀន១ករណី ។
ការបង្រ្កាបនេះធ្វើឡើង នៅវេលាម៉ោង១១៖៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ដោយមានការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម។
ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ឈ្មោះ ខែម រដ្ឋា ហៅថា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកោះប៉ែនខ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ទម្ងន់៧.៨០ក្រាម ទូរស័ព្ទដៃ ចំនួន០១ គ្រឿង(ចុចពិល) ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំលាំងជំនាញ បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖អ្នកប្រមាញ់