ខេត្តព្រះវិហារ ៖ នាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ អង្គភាពកងទ័ពជើងទឹក បានបញ្ជាក់ឱ្យដឹងថា, នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញពីរសំណាក់លោក ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានចាត់តាំងលោកវរសេនីយ៍ទោ កើត នឿន នាយសេនាធិការរង កងពលតូចអន្តរាគមន៍លេខ៧ ដឹកនាំកម្លាំងចំម្រុះចំនួន៨៦ នាក់ចុះជួយអន្តរាគមន៍ សម្រួលផ្លូវ មធ្យោបាយ សម្ភារ:ដឹក សហការជាជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយប្រជាពលរដ្ឋ នៅភូមិសែនជ័យ នឹងភូមិបុស្សស្បូវ ស្ថិតក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅតាមបន្ទាត់ព្រំដែន ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ។
សូមបញ្ជាក់ថា ដោយសារទឹកភ្លៀងបានបន្តធ្លាក់ជាប់គ្នា បណ្តាលឱ្យតំបន់វាលទំនាបមួយចំនួននៅតាមបន្ទាត់ព្រំដែនជន់លិចដល់ផ្ទះសម្បែង ផលដំណាំរបស់ប្រជាពលរដ្ឋ។
ក្នុងនោះកងកម្លាំងអន្តរាគមន៍ របស់កងពលតូចអន្តរាគមន៍លេខ៧ បានត្រៀមលក្ខណ:ប្រុងប្រៀបរួចជាស្រេចក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋក្នុងទីតាំង បានត្រៀម២៤លើ២៤ម៉ោង ដោយគ្រប់បណ្តាគោលដៅឈរជើង សម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗផងដែរ ដើម្បីឆ្លេីយតបទៅនឹងសំណូមពរពីអាជ្ញាធរក្នុងមូលដ្ឋាន បានទាន់ពេលវេលា៕
ដោយ ៖ សិលា