ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ឃាត់ខ្លួន​ក្មេង​ទំនើង២​ក្រុមបង្កការ​អុកឡុក​ដេញ​វាយ​គ្នា​ក្នុង​អនុ​វិទ្យាល័យ​ស្រុក​មោងឫស្សី​

ចែករំលែក៖

 ខេត្ត​​បាត់ដំបង​ ៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាននគរបាល​ជាតិ​នារសៀល​ម៉ោង៤ថ្ងៃ​ទី២៣​ ខែសីហា​បានឱ្យដឹងថា លោក​វរសេនីយ៍ឯក​ ស​ គឹ​ម​ឡុ​ង​ អធិការ​នគរបាល​ស្រុក​មោងឫស្សី​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​គារ​ បាន​ដឹកនាំ​កម្លាំង​ទៅធ្វើការ​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​០២​ក្រុម​ ដែល​បង្ក​ភាព​អ​នា​ធិ​បតេ​យ្យ​នៅ​ក្នុង​បរិវេណអនុ​វិទ្យាល័យ​តា​ណា​ក​ ស្ថិត​ក្នុងភូមិ​តា​ណា​ក​ ឃុំ​គារ​ ស្រុក​មោងឫស្សី​ ។​ 

    ​លោក​អធិការ​នគរបាល​ស្រុក​មោងឫស្សី​ បាន​រាយការណ៍​ឱ្យដឹងនៅ​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៦​និង​៣០​នាទី​​ថា​ ក្រុម​ទី​១​មាន​ចំនួន​០៤​នាក់​ និង​ក្រុម​ទី​២​មាន​ចំនួន​០៤​នាក់​ដូច​គ្នា​ ។​ ក្មេង​ទំនើង​ទាំង​២​ក្រុម​ខាងលើ​បាន​ធ្វើ​សកម្មភាព​អុកឡុក​ដេញ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​ បង្ក​ភាព​ចលាចល​ក្នុង​អនុ​វិទ្យាល័យ​តា​ណា​ក​ ស្ថិត​ក្នុងភូមិ​តា​ណា​ក​ ឃុំ​គារ​ ស្រុក​មោងឫស្សី​ ។​

    ​ក្រោយឃាត់ខ្លួនបាន កម្លាំង​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ក្មេង​ទំនើង​ទាំង​៨​នាក់​ខាងលើ​ ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បីធ្វើ​កិច្ចសន្យា​ និង​អប់រំ​ឱ្យបញ្ឈប់​សកម្មភាព​នេះ​ត​ទៀត​ រួច​អនុញ្ញាត​ឱ្យអាណាព្យាបាល​មក​ធានា​យក​ត្រឡប់​ទៅ​សហគមន៍​វិញ​ដើម្បី​អប់រំ​បន្ត​ ៕

ដោយ​៖សហការី​


ចែករំលែក៖