ព័ត៌មានទាន់ហេតុការណ៍៖

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក) ផ្ញើលិខិតរំលែកមរណៈទុក្ខ សូមគោរពជូន លោកជំទាវ ស៊ុំ រុន ព្រមទាំងក្រុមគ្រួសារ

ចែករំលែក៖

ភ្នំពេញ ៖ លិខិតរំលែកមរណៈទុក្ខសូមគោរពជូនលោកជំទាវ ស៊ុំ រុន ព្រមទាំងក្រុមគួសារ លោកជំទាវ ជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ !

តាងនាមឱ្យថ្នាក់ដឹកនាំ និង សមាជិក សមាជិកា នៃ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) យើងខ្ញុំសូមចូលរួមពីចម្ងាយ សម្ដែងនូវសេចក្តីសោកស្តាយឥតឧបមា ចំពោះមរណភាព ឯកឧត្តម ឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឃោសនាការក្នុងជំនាន់សាធារណរដ្ឋខ្មែរ ជាអតីត សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានាទសវត្សរ៍ឆ្នាំ៩០ និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវជាស្វាមីរបស់លោកជំទាវ ទទួលមរណភាពនៅវេលាម៉ោង៣:៣០ទៀបភ្លឺ នាថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។

នៅក្នុងវេលាដ៏ក្រៀមក្រំនេះ និងក្នុងឱកាសនៃការសង្រួមចិត្តសោកស្តាយជាពន់ពេកចំពោះការ បាត់បង់ដ៏ធំធេងរបស់ លោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងមូល យើងខ្ញុំសូមសម្ដែងនូវក្តីស្រណោះ អាឡោះអាល័យចំពោះការបាត់បង់ ឯកឧត្តម ឆាំង សុង ដែលត្រូវជាស្វាមី ជាឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ និងចៅៗ និងពេញមួយជីវិតរបស់ ឯកឧត្តម បាន តស៊ូលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតី ក្នុងការបម្រើជាតិមាតុភូមិនាពេលកន្លងមក។

យើងខ្ញុំ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម តាំង សុង សូមឆាប់បានចាប់កំណើត កើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកជំទាវ មេត្តាទទួលនូវមនោសញ្ចេតនានិងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំអំពីយើងខ្ញុំទាំងអស់គ្នា៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖