ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំលោកស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន អធិការនគរបាលស្រុក-ក្រុងទាំង១០ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងការពង្រឹងយន្តការ នៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណ:កម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ នៃក្រសួងមហាផ្ទៃ ក្រោមអធិបតីលោក កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជំងឺអេដស៍/កាមរោគ នៃក្រសួងមហាផ្ទៃ ប្រព្រឹត្តិទៅនៅសណ្ឋាគារសុខាភ្នំពេញ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គនាយកដ្ឋានរដ្ឋបាល ប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្ត ស្នងការនគរបាល រាជធានី-ខេត្ត ស្នងការរងទទួលបន្ទុកការងារគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ នៃខេត្តជាប់ព្រំដែនទាំង១៧ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគី នៃខេត្តជាប់ព្រំដែនទាំង១៧ ៕
ដោយ៖សហការី