ព័ត៌មានទាន់ហេតុការណ៍៖

រងការរិះគន់ពេញមួយនគរ ស្ថាប័ន Miss Grand Cambodia បង្កើតកំហុសឆ្គងបន្ថែមលើសេចក្តីបំភ្លឺរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ឈុតល្បែងអាប៉ោង និងបៀ ដែលត្រូវបានយកមកបង្ហាញលើឆាកប្រកួតវគ្គឈុតតំណាងខេត្ត និងពីមុខផ្ទាំងរូបភាពប្រាសាទអង្គរវត្តនោះបានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គម រហូតប្រជាពលរដ្ឋមួយនគរបានបង្ហាញសារមិនពេញចិត្ត។ រិះគន់ក៏ស្រប និងមិនអស់ចិត្តដែលស្ថាប័ន  Miss Grand Cambodia គ្រប់គ្រងដោយផលិតកម្មមហាហង្សបង្កើតឡើងមិនបានប៉ុន្មានផងស្រាប់តែសេចក្តីបំភ្លឺរបស់ស្ថាប័នមួយនេះបានបង្ហោះនៅលើបណ្តាញសង្គមនោះបង្កើតឲ្យមានការរិះគន់បន្ថែមទៀត។ 

មុននេះមន្ត្រីរាជការ និង ប្រជាពលរដ្ឋ មួយចំនួន នៅ ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន បញ្ចេញប្រតិកម្ម ដែលតាមនាយក រដ្ឋបាល ក្រុង ប៉ោយប៉ែត លោក ញឹម ផឿង បានលើកឡើង ថា៖  ក្នុងនាម ជា ប្រជាពលរដ្ឋ មួយរូប ក្នុង ក្រុង ប៉ោយប៉ែត សូម សម្ដែង នូវ ការមិន ពេញចិត្ត និង មិនអាច ទទួលបាន ចំពោះ កម្មវិធី Miss Grand Cambodia ដែល សំដែង ដោយ កញ្ញា យី ស្រី ពៅ ដែល បាន យក សន្លឹក បៀ បង្ហាញ ជា តំណាង ឱ្យ  ក្រុង ប៉ោយប៉ែត ក្នុងការប្រកួតនេះ ។ ក្នុងនេះដែរមន្ត្រី និងពលរដ្ឋ សំណូមពរ សូម ឲ្យ ក្រសួង ពាក់ព័ន្ធ មាន ចំណាត់ការ ចំពោះ រឿងនេះ ផងដែរ ។ ស្របពេលដែលការបញ្ចេញប្រតិកម្មពីសំណាក់មហាជននេះដែរផលិតផកម្មមហាហង្ស ដែលជាអ្នកគ្រប់គ្រងការផលិតកម្មវិធីបានចេញលិខិតបំភ្លឺមួយទំព័រកាលពីរសៀលថ្ងៃទី២៥ ខែសីហានេះ និងជាការសុំការអភ័យទោសពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ប៉ុន្តែលិខិតនោះត្រូវបានលេចចេញការរិះគន់បន្តទៀតជុំវិញទម្រង់លិខិតរដ្ឋបាលដែលស្លាកសញ្ញា ឬ Logoរបស់ផលិតកម្មមហាហង្សស្ថិតនៅខ្ពស់ជាងអក្សរបាវចនាជាតិ និងខ្លឹមសារលិខិតដែលមិនមានភាពត្រឹមត្រូវ ដោយបានបញ្ជាក់ខ្លឹមសារថាក្រុងប៉ោយប៉ែតនៅក្នុងខេត្តស្វាយរៀង និងក្រុងបាវិតនៅក្នុងខេត្តបន្ទាយមានជ័យ ដែលការចេញលិខិតនេះត្រូវបានគេលើកឡើងថា ជាការធ្វេសប្រហែស និងបង្កើតកំហុសថ្មីមួយបន្ថែមទៀត ប៉ុន្តែលិខិត និងការបង្ហោះនោះត្រូវបានលុបចេញ ជំនួសមកវិញនូវលិខិតបំភ្លឺលើកទី២ដែលមានខ្លឹមសារស្នើសុំការអភ័យទោស និងសម្រេចធ្វើការដកចេញនូវឈុតទាំងពីរនោះចេញពីការប្រកួត ៕ 

 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖