ខេត្តបាត់ដំបង ៖ បន្ទាប់ពីបានឆ្លងកាត់ការសិក្សាអស់រយៈពេល៦១ថ្ងៃ វគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម ឆ្នាំ២០២២ នៅសាលាពលទាហានទី៥ ត្រូវបានប្រារព្ធពិធីបិទនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៏ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ។
បើតាមរបាយការណ៍បានឱ្យដឹងថា÷ យោងតាមផែនការហ្វឹកហ្វឺន ឆ្នាំ២០២២ របស់កងយោធពលខេមរភូមិន្ទ និងតាមផែនការហ្វឹកហ្វឺនកងទ័ពជើងគោក ឆ្នាំ២០២២ និងដោយបានការយកចិត្តទុលដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការររង មេបញ្ជាការកងទ័ពជើងគោក យោធភូមិភាគទី៥ ព្រមទាំងមានការចូលរួមគាំទ្រពីគណៈកម្មការជាតិជំរុញចលនាភូមិ១ ផលិតផល១ ទីស្តីការគណ:រដ្ឋមន្រ្តី ការិយាល័យអភិវឌ្ឍន៍កងទ័ពជើងគោកបានដំណើរការបើកវគ្គវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម ដល់នាយទាហាន នាយទាហាន និងពលទាហាន នៃយោធភូមិទី៥ សិក្សារយ:ពេល៦១ថ្ងៃ មានសិក្ខាកាមសរុបចំនួ ១០៥នាក់ ។ ជាលទ្ធផលក្រោយបញ្ចប់វគ្គសិក្ខាកាមទទួលបាននិទ្ទេសល្អចំនួន ៣៣រូប ស្មើ៣១,៧៣% និទ្ទេសល្អបង្គួរចំនួន ៤៥ រូប ស្មើ៤៣,២៧%’និងនិទ្ទេសមធ្យមចំនួន ២៥រូប ស្មើ២៥% ។
លោក ឧត្តមសេនីយ៏ឯក ឯក សំអូន បានចាត់ទុកគ្គហ្វឹកហ្វឺនបំប៉នជំនាញចំណេះដឹងមូលដ្ឋានកសិកម្ម ឆ្នាំ២០២២ ដែលបានប្រារព្ធពិធីបិទនាឱកាសនេះ ថាជាលទ្ធផលប្រកបដោយផ្លែផ្កា និងផលវិជ្ជមាន ទៅតាមការរំពឹងទុក និងបានឆ្លុះបញ្ចាំងឲ្យឃើញពីការកសាងសមត្ថភាព ចំណេះដឹង ចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់ដល់យោធិន នៃកងយោធពលខេមរភូមិន្ទ និយាយរួម និយាយដោយឡែកសម្រាប់នាយទាហាន នាយទាហានរង និពលទាហានយោធភូមិភាគទី៥ បានទទួលចំណេះដឹងលើការងារជំនាញបច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្សកងយោធពលខេមរភូមិន្ទ ក្នុងវិស័យពង្រឹងប្រៀបការពារជាតិ និងជាឱកាសសំរាប់កងទ័ពមានពេលវេលាហ្វឹកហ្វឺនរៀនសូត្រនៅពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ត្រឹមត្រូវ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមអភិវឌ្ឍន៍ជាតិ ។
លោកឧត្តមសេនីយ៏ឯក ឯក សំអូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧត្តមសេនីយ៍ទោ ហង្ស សុខា និងជំនាញពាក់ព័ន្ធដែលបានផ្តល់គ្រូឧទ្ទេសនាម បង្ហាត់បង្រៀនដោយផ្ទាល់សំរាប់វគ្គនេះបានដំណើរការបញ្ចប់ប្រកបដោយលទ្ធផលផ្លែផ្កា និងមានប្រសិទ្ធភាពខ្ពស់។ លោកឧត្តមសេនីយ៏ឯក ឯក សំអូន បានធ្វើការកោតសរសើរ និងវាយតំលៃខ្ពស់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះការរិយាល័យអភិវឌ្ឍន៏កងទ័ពជើងគោក មេបញ្ជារការមេបញ្ជាការរង នាយទាហាន នាយទាហនរង និងពលទាហាន គ្រប់កងឯកភាព នៃសាលាពលទាហានទី៥ និងសហការីទាំងអស់ ដែលខិតខំយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ចខ្ពស់ និងសហការគ្នារជាធ្លុងមួយស្វះស្វែងគ្រប់មធ្យោបាយរហូតធ្វើឲ្យវគ្គជំនាញនេះបានបញ្ចប់ដោយទទួលបានលទ្ធផលវិជ្ជមាន តាមតាររំពឹងទុក។
លោកឧត្តមសេនីយ៏ឯក ឯក សំអូន បានផ្តាំផ្ញើរដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គនាពេលនេះ ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេៈដឹងពីការរៀនសូត្រទៅបំរើអង្គភាពខ្លួន និងបន្តផ្សព្វផ្សាយបន្តជូនយោធិនរួមអាជីព បន្តខិតខំស្រាវជ្រាវឯកសារបន្ថែមទៀត ពង្រីកសកម្មភាពអភិវឌ្ឍន៏ឲ្យមានការីកចំរើនក្នុងអង្គភាពក៏ដូចជាជីវភាពរស់នៅតាមគ្រួសាររបស់ខ្លួនសំដៅរួមចំណែករួមកសាងលើកស្ទួយសេដ្ឋកិច្ចជាតិ និងប្រែក្លាយចំណេះដឹងខ្លួនឯងផងដែរ ។ ត្រូវបន្តពង្រឹងជំហរស្មោះត្រង់ដាច់ខាតការពារ ជាតិ សាសនា ព្រះមហាក្សត្រ បន្តចូលរួមអនុវត្តន៏គោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលគ្រប់តំណាក់កាល បន្តខិតខំកសាអង្គភាពរឹងមាំលើគ្រប់វិស័យ បន្តអនុវត្តន៏យ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយផធពលខេមរភូមិន្ទ បញ្ជាការដ្ខានកងទ័ពជើងគោក យោធភូមិភាគទី៣ បានប្រគល់ជូន សហការជាមួយអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដើម្បីភូមិ ឃុំមានសុវត្ថភាព ត្រៀមចុះជួយប្រជាពលរដ្ឋជួបគ្រោះមហន្តរាយដោយធម្មជាតិ និងគោរព អនុវត្តន៍វិធាននានារបបស់ក្រសួងសុខាភិបាល ទប់ស្កាត់ ការពារ ការរីករាលដាលជំងឺកូវីដ-១៩ ដែលពិភពលោកកំពុងប្រឈម ៕
ដោយ ៖ សហការី