ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉ : ការឃោសនាប្រជាភិថុតិបែបអបិយជំនឿប្រាសចាកពីការពិត ដែលបានបំផុសបំផុលឱ្យបងប្អូនខ្មែរដែលកំពុងបម្រើការងារ និងរស់នៅសាធារណរដ្ឋកូរ៉េ មាន ការភិតភ័យ និងបោះបង់ចោលការងារ និងទ្រព្យសម្បត្តិ ហើយវិលត្រឡប់ទៅកម្ពុជាវិញយ៉ាងតក់ក្រហល់

ចែករំលែក៖

ភ្នំពេញ ៖ ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉ : ការឃោសនាប្រជាភិថុតិបែបអបិយជំនឿប្រាសចាកពីការពិត ដែលបានបំផុសបំផុលឱ្យបងប្អូនខ្មែរដែលកំពុងបម្រើការងារ និងរស់នៅសាធារណរដ្ឋកូរ៉េ មាន ការភិតភ័យ និងបោះបង់ចោលការងារ និងទ្រព្យសម្បត្តិ ហើយវិលត្រឡប់ទៅកម្ពុជាវិញយ៉ាងតក់ក្រហល់។ នេះបើយោងតាមសេចក្តីប្រកាសណែនាំ របស់ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានបង្ហោះជាផ្លូវការ នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ 

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមជូនព័ត៌មានដល់សាធារណជនមេត្តា ជ្រាបថា ថ្មីៗនេះ ស្ថានទូតបានទទួលព័ត៌មានអំពីការឃោសនាប្រជាភិថុតិបែបអបិយជំនឿប្រាសចាកពីការពិត ដែលបានបំផុសបំផុលឱ្យបងប្អូនខ្មែរដែលកំពុងបម្រើការងារ និងរស់នៅសាធារណរដ្ឋកូរ៉េ មាន ការភិតភ័យ និងបោះបង់ចោលការងារ និងទ្រព្យសម្បត្តិ ហើយវិលត្រឡប់ទៅកម្ពុជាវិញយ៉ាងតក់ក្រហល់។

ស្ថានទូតសូមអំពាវនាវដល់សាធារណជនដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ ដូចខាងក្រោម៖

១. ស្នើបងប្អូនខ្មែរកុំជឿលើការញុះញង់តាមលក្ខណៈប្រជាភិថុតិរបស់ជនអគតិមួយចំនួន អោយ បោះបង់ចោលការងារដែលជាប្រភពចំណូលដ៏ចម្បងសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ និងការកសាងអនាគត ទៅថ្ងៃខាងមុខ។

២. ការវិលត្រលប់ទៅកម្ពុជាយ៉ាងប្រញ៉ាប់នេះ ដោយមិនបានទទួលការអនុញ្ញាតពីនិយោជក គឺជាអំពើខុសច្បាប់ ហើយបងប្អូនប្រឈមនឹងការបាត់បង់ការងារនិងផលប្រយោជន៍ កិត្តិយស កេរ្តិ៍ឈ្មោះ និងប៉ះពាល់ដល់ឱកាសការងារសម្រាប់បងប្អូនពលករខ្មែរដទៃទៀតទៅថ្ងៃអនាគត ព្រមទាំងធ្វើឱ្យសង្វាក់ ផលិតកម្មរបស់និយោជកកូរ៉េរងនូវផលប៉ះពាល់ផងដែរ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ សូមធ្វើការពិចារណាឱ្យបានម៉ត់ចត់ ជៀសវាង ការជឿទៅលើសំដីបំផុសបំផុលទាំងនោះ ដែលនាំមកនូវការបាត់បង់ផលប្រយោជន៍ផ្ទាល់របស់បងប្អូននាពេលអនាគត។

・ ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េនេះ បានជួប ប្រទះ ឬប្រឈមនឹងករណីគំរាមកំហែង ឬបង្ខិតបង្ខំណាមួយ សូមទំនាក់ទំនងមកលេខទូរស័ព្ទ ស្ថានទូត +៨២ ២ ៣៧៨៥ ១០៤១ ស្ថានទូតនឹងជួយគាំពារ និងសម្របសម្រួលតាមផ្លូវច្បាប់ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖