ព័ត៌មានទាន់ហេតុការណ៍៖

បុរសនិងស្ត្រីម្នាក់ជិះម៉ូតូឌុបគ្នាជ្រុលទៅបុករថយន្តឡិចស៊ីសពីក្រោយបណ្ដាលឱ្យរងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្ម្នាក់បើកម៉ូតូឌុបស្ត្រីម្នាក់ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តឡិចសុីស GX-470 ពីក្រោយយ៉ាងពេញទំហឹងបណ្តាលឱ្យបោកផ្ទប់នឹងកញ្ចក់រថយន្តធ្វើឱ្យបុរសអ្នកបើកម៉ូតូរងរបួសធ្ងន់ ចំណែកនារីដែលជីះពីក្រោយរងរបួសស្រាល។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី២៩ ខែសីហាឆ្នាំ២០២២ នៅក្បែរវត្តតាំងកសាង តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា មុនកើតហេតុគេឃើញរថយន្ត ឡិចសុីសGX-470 ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AB-8116ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានជាន់ហ្វ្រ័ងបង្អង់ល្បឿន ខណៈនោះក៏មានបុរសស្ត្រីពីរនាក់ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ1 IX-6253ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តឡិចសុីសពីក្រោយពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះទាំងពីរនាក់បោកផ្ទប់ទៅនឹងកញ្ចក់រថយន្តផ្នែកខាងក្រោយរងរបួសធ្ងន់បុរសអ្នកបើកម៉ូតូ ចំណែកនារីដែលជិះពីក្រោយរងរបួសស្រាល។  ប្រភពដដែលបានប្រាប់ឱ្យដឹងទៀតថា ក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍រួចគេឃើញមានរថយន្តមន្ទីរពេទ្យឯកជនមួយគ្រឿងមិនមានបិទស្លាកសញ្ញាសម្គាល់ឱ្យបានត្រឹមត្រូវនោះទេបានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យដោយមិនដឹងថានៅមន្ទីរពេទ្យណាឡើយ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖