ដើម្បីកាត់បន្ថយសង្រែកដ៏ធ្ងន់ ក្នុងការចំណាយទៅលើវិស័យថាមពលដល់គ្រួសារ និងក្រុមហ៊ុន សហគមន៍អឺរ៉ុប (EU) បានត្រៀមលក្ខណៈលូកដៃដើម្បីទប់ស្កាត់តម្លៃថាមពលកើនឡើងខ្ពស់ដល់ទៅ១០ដង បើប្រៀបធៀបនឹងតម្លៃក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។
ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានលើកឡើងថា អឺរ៉ុបចាំបាច់ត្រូវតែកែទម្រង់ទីផ្សារ ថាមពលអគ្គិសនីនៅក្នុងតំបន់។
សហគមន៍អឺរ៉ុបមានគម្រោងបំបែកតម្លៃថាមពលហ្គាសក្នុងការផលិតថាមពលអគ្គិសនី។ តម្លៃថាមពលអគ្គិសនីកើនឡើងដោយសារតែ តម្លៃហ្គាសឡើងថ្លៃរហូតដល់ ១៤ដងបើប្រៀបធៀបនឹងតម្លៃហ្គាសជាមធ្យមក្នុងរយៈពេល១០ឆ្នាំកន្លងមក។
មានប្រសាសន៍នៅក្នុងវេទិកាយុទ្ធសាស្ត្រ ក្នុងទីក្រុង Bled ប្រទេស ស្លូវ៉ាគី នាថ្ងៃទី២៩ខែសីហា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឱ្យដឹងថា អឺរ៉ុបនឹងមានវិធានការ ទប់ស្កាត់តម្លៃថាមពលឡើងថ្លៃខ្ពស់ក្នុងរដូវរងាខាងមុខ ៕ ដោយ៖ ធីរីណា
រូបថត ៖ The counter signal
រូបថត ៖ Bloomberg