ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគម្រោងបង្កើតក្រុង«ល្វាឯម»

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  បានប្រកាសពីគម្រោងបង្កើតក្រុង«ល្វាឯម» ដែលក្រុងនោះ នឹងដាក់ស្ថិតនៅក្រោមរដ្ឋបាលគ្រប់គ្រងរបស់ខេត្តកណ្តាល ដែលគម្រោងនេះស្ថិតក្នុងការពិភាក្សានៅឡើយទេ។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ចំនួន២ នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២។ 

សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍លើកឡើងថា, ខ្ញុំគួរតែត្រូវបញ្ជាក់រឿងមួយ កន្លងទៅឲ្យសិក្សាបង្កើតតំបន់”ល្វាឯម” ឱ្យទៅជាក្រុង”ល្វាឯម” កំពុងសិក្សា ក៏ប៉ុន្តែ ខ្ញុំបានបញ្ជាក់ជាមួយសម្ដេចត្រឡាហោម ស ខេង អោយបានច្បាស់ ថាអត់ទេ ។ សម្ដេចបន្តថា, លើកនេះសិក្សាហើយមិនបាច់ភ្ជាប់រាជធានីភ្នំពេញទេ គឺសិក្សាហើយភ្ជាប់ជាមួយខេត្តកណ្ដាល ត្រូវបង្កើតក្រុង តែក្រុងចំណុះឲ្យខេត្តកណ្ដាល។ អត់មានឱ្យភ្នំពេញថែមទៀតទេ សូមទោស។ 

សម្ដេចមានប្រសាសន៍លើកឡើងថា, ទុកឲ្យខេត្តកណ្ដាលគេមានពន្ធអាករគេផង ! កន្លងទៅឲ្យតែដីណារីកចម្រើនប្រគល់ឲ្យក្រុងអស់ ឯខេត្តកណ្ដាលគ្នា ថយៗ , អញ្ចឹងទេ សុំកាត់បន្ថយខ្លះ។ សម្ដេចបន្តថា, កន្លងទៅមានអ្នកលើកសំណូមពរ ខ្ញុំដឹង ! សំណូមពរថា, បើបង្កើតទីក្រុងថ្មី នៅឯល្វាឯម គេសុំទៅធ្វើឲ្យ បើកក្រុងនៅហ្នឹង ! សម្ដេចលើកឡើងថាអត់ទេ, ដោយសាររឿងហ្នឹងសូមនិយាយគ្នាមុនអោយហើយ , ។ សម្ដេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា, ចៅហ្វាយស្រុកល្វាឯមសព្វថ្ងៃលើកឲ្យទៅជាចៅហ្វាយក្រុងល្វាឯមទៅ ! ហើយបើយើងចង់កាត់ត្រឹមប៉ុន្មានឃុំ មានចៅហ្វាយក្រុងល្វាឯម និងចៅហ្វាយស្រុកល្វាឯម ។ ឧទាហរណ៍ដូចជាចៅហ្វាយក្រុងស្វាយជ្រុំ , ចៅហ្វាយស្រុកល្វាឯម អីអញ្ចឹងទៅ ! ។

សម្ដេចបានថ្លែងទៀតថា, ខ្ញុំបានឱ្យសិក្សាអំពីខេត្ត ឲ្យសិក្សាអំពីខេត្តកណ្ដាល ថាតើគួរឲ្យបែកចេញជាពីរទេ ! ឯងកំពុងតែសិក្សា មិនទាន់បានអីផង , វាប្រជុំគ្នាបែងចែកថា, អានេះសុំទៅធ្វើចៅហ្វាយខេត្តចាស់ អានេះសុំទៅធ្វើចៅហ្វាយខេត្តថ្មី ! ស្រាប់តែដាក់សំណើរមកដល់ខ្ញុំ, ចុះមានអ្នកណាឲ្យធ្វើអាហ្នឹង ?  ចឹងបានជាលុបចោលទាំងអស់កាលហ្នឹង , សិក្សាខេត្តកណ្ដាលនេះផង និងសិក្សាខេត្តរតនគិរី មណ្ឌលគិរី អាចនឹងបង្កើតខេត្តមួយ, ឃើញស្ថានភាព ក៏អុញ ! ម្យ៉ាងចាយលុយសម្រាប់កសាង ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ! បម្រើឱ្យខេត្ត។ សម្ដេចមានប្រសាសន៍លើកឡើងទៀតថា, ដូចជាខេត្តត្បូងឃ្មុំ , ចាយលុយរាប់រយលានដុល្លារ ដើម្បីធ្វើទីរួមខេត្តនោះ ។

សម្ដេចតេជោហ៊ុនសែន សូមរំលឹកមិនឲ្យមានមកភ្នំពេញទៀតទេ ភ្នំពេញគ្រប់គ្រងប៉ុណ្ណឹងបានហើយ ទុកអោយ ខេត្តកណ្ដាលគ្រប់គ្រងខ្លះ ! បើបង្កើតក្រុងស្វាយជ្រុំ អញ្ចឹងចុះ ក៏ទុកឱ្យខេត្តកណ្ដាលគ្រប់គ្រង ដូច្នេះខេត្តកណ្ដាលអាចមានទីក្រុងតាខ្មៅមួយ, និងក្រុងស្វាយជ្រុំមួយ ថាអញ្ចឹងទៅចុះ ! សម្ដេចក៏មានប្រសាសន៍ផងដែរថា, នៅខេត្តត្បូងឃ្មុំក៏មានទីក្រុងសួង ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖