ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវការ នឹងមានប្រសាសន៍ថា, យប់មិញឃើញបងប្អូនលេងFacebook ល្ងាចនេះលេងអុកដោយ ខ្លួនឯងជាមួយគូរប្រកួតដែលធ្លាប់លួចកូនអុកនិងលេងបន្លំ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានថ្លែងបន្តថា, ច្បាប់អុកដែលកំពុងលេងនេះតឹងតែងគួរសមគឺកាន់ណាយកហ្នឹងដើម្បីកុំឱ្យគូរប្រកួតគ្មានវិន័យក្នុងការលេង៕
ដោយ ៖ សិលា