ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀន២កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងែទី១ខែ​ កញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២និង​០០ នាទី កម្លាំងជំនាញខណ្ឌឬស្សីបានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច​ សំណង់មិនរៀបរយ ​​ក្រោយប៉ុស្តិ័ទួលសង្កែ១ ស្ថិតនៅ ​ភូមិ​ ផ្សារតូច សង្កាត់​ ទួលសង្កែ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា.ជនសង្ស័ ឈ្មោះ​ វ៉ា សាវឿន ភេទ​ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ​បច្ចុប្បន្ន​ ភូិម​ ផ្សារតូច សង្កាត់​ទួលសង្កែ១ ខណ្ឌ​ ​ឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។                                                                                                                សម្ភារ:ដកហូតរួមមាន ៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០២​ កញ្ចប់តូច។

    បច្ចុប្បន្នជនសង្ស័យខាងលើជំនាញខណ្ឌ.ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕

ដោយ៖ ជីណា


ចែករំលែក៖