ភ្នំពេញ៖ នៅថ្ងែទី១ខែ កញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២និង០០ នាទី កម្លាំងជំនាញខណ្ឌឬស្សីបានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច សំណង់មិនរៀបរយ ក្រោយប៉ុស្តិ័ទួលសង្កែ១ ស្ថិតនៅ ភូមិ ផ្សារតូច សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា.ជនសង្ស័ ឈ្មោះ វ៉ា សាវឿន ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូិម ផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ សម្ភារ:ដកហូតរួមមាន ៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០២ កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យខាងលើជំនាញខណ្ឌ.ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕
ដោយ៖ ជីណា