យោងតាមស្ថិតិរបស់សេវាអន្តោប្រវេសន៍នៃក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េគិតត្រឹមថ្ងៃទី១ ខែកញ្ញា ចំនួនជនបរទេសដែលស្នាក់នៅដោយខុសច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូងមានចំនួន ៣៩៥,០៦៨នាក់ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីខែកញ្ញាឆ្នាំ២០២២។
សារព័ត៌មាន KBS ចំនួនជនអន្តោប្រវេសន៍រស់នៅខុសច្បាប់ក្នុងកូរ៉េខាងត្បូងបានកើនឡើងខ្ពស់នៅក្នុងឆ្នាំនេះ ។ ជាមួយគ្នានេះចំនួនជនបរទេសដែលរស់នៅស្របច្បាប់ក្នុងទឹកដីកូរ៉េខាងត្បូង ក៏បានកើនឡើង១៥,៥%នៅក្នុងឆ្នាំ២០១៩ នឹងកើនឡើង ១៩,៣%នៅក្នុងឆ្នាំ២០២០ ហើយនៅឆ្នាំ២០២១ បានកើនឡើងដល់ទៅ១៩,៩%។
គិតត្រឹមខែមករាឆ្នាំ២០២២ គឺជាលើកដំបូងដែលមានជនបរទេសរស់នៅខុសច្បាប់កើនឡើងដល់ទៅ ២០% មានន័យថា ក្នុងចំណោមជនបរទេស៥នាក់រស់នៅកូរ៉េខាងត្បូង មានម្នាក់រស់នៅខុសច្បាប់។សរុបជនបរទេសរស់នៅក្នុងទឹកដីកូរ៉េខាងត្បូងគិតត្រឹមខែកក្កដាឆ្នាំ២០២២ មាន ២.០៨១.៣៥០នាក់។
តាមការលើកឡើងរបស់មន្ត្រីអន្តោប្រវេសន៍កូរ៉េខាងត្បូង ជនបរទេសដែលមកធ្វើការងារនៅកូរ៉េខាងត្បូងបើទោះបីផុតកំណត់ស្នាក់នៅក៏នៅតែបន្តរស់នៅនិងធ្វើការនៅកូរ៉េខាងត្បូង ដោយសារតែកូវីដ-១៩៕ ដោយ៖ ធីរីណា
រូបថត ៖ IStock