ព័ត៌មានទាន់ហេតុការណ៍៖

សាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះជួយសម្រួលចរាចណ៍នៅចំណុចផ្លូវកែងស្តុបចំនួន ២គោលដៅ រយៈពេល ១ម៉ោង និង៤៥នាទី ស្ថិតនៅក្នុងក្រុងតាខ្មៅ

ចែករំលែក៖

 ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃអាទិត្យ ៩កើត ខែភទ្របទ  ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំទីប្រឹក្សាយុវជន និងយុវជន កក្រក នៃ វិទ្យាល័យចំនួន២គឺ ៖ វិទ្យាល័យហ៊ុនសែនតាខ្មៅ និងវិទ្យាល័ហ៊ុនសែនសេរីភាព សរុបចំនួន ២៨ នាក់ ស្រី ១៣ នាក់ ចុះជួយសម្រួលចរាចណ៍នៅចំណុចផ្លូវកែងស្តុបចំនួន ២គោលដៅ រយៈពេល ១ម៉ោង និង៤៥នាទី ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។ សកម្មភាពនេះ ដោយមានការចូលរួមសហការអនុវត្តពីកម្លាំងសមត្ថកិច្ចនៅប្រចាំគោលដៅទាំងពីរ ចំនួន ៥នាក់ផងដែរ ។

ចំពោះកាអនុវត្តសកម្មភាពការងារសុវត្ថិភាពចរាចរណ៍ខាងលើ គឺក្នុងគោលបំណងចូលរួមជួយផ្សព្វផ្សាយដល់សាធារណជនទូទៅដែលបាន និងកំពុងកំពុងធ្វើដំណើរនៅតាមដងផ្លូវសាធារណៈ ឲ្យបានយល់ដឹងកាន់តែប្រសើរ អំពីច្បាប់ចរាចរណ៍ផ្លូវគោករបស់ព្រះរាជាណាចក្រកម្ពុជា និងដើម្បីជួយកាត់បន្ថយនូវអត្រារងគ្រោះថ្នាក់ផ្សេងៗ ដែលបណ្តាលមកពីការបើកបរខ្វះការប្រុងប្រយ័ត្ន និងការបើកបរមិនគោរពច្បាប់ចរាចរណ៍ជាដើម ។ លទ្ធផលសម្រេចបានអ្នកចូលរួមសរុប ៥១៤នាក់ ក្នុងនោះ ប្រុស ៣២១នាក់ ,ស្រី ១៩៣នាក់ ៕

ដោយ : សហការី


ចែករំលែក៖