គ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសថៃ កាលពីឆ្នាំ២០១១ បានបន្សល់ស្លាកស្នាមនៃការបំផ្លាញទ្រង់ទ្រាយធំដល់សេដ្ឋកិច្ចប្រទេសនេះ ពិសេសគឺបណ្តារោងចក្រនៅក្នុងទីក្រុងអាយុធ្យា ដែលជាតំបន់ប្រមូលផ្តុំវិស័យឧស្សាហកម្ម ។
ក្រសួងឧស្សាកម្មថៃបានស្នើដល់តំបន់ឧស្សាហកម្មចំនួន៦៧នៅទូទាំងប្រទេសចាត់វិធានការទប់ស្កាត់គ្រោះទឹកជំនន់ ខណៈដែលតំបន់មួយចំនួនប្រឈមនឹងគ្រោះទឹកជំនន់ទ្រង់ទ្រាយធំមិនធ្លាប់មានរយៈពេល១១ឆ្នាំកន្លងមក។
លោក Veeris Ammarapala ប្រធានស្ថាប័នគ្រប់គ្រងអចលនទ្រព្យ ឧស្សាហកម្មថៃ (IEAT) បានឱ្យដឹងថា រដ្ឋមន្ត្រី ឧស្សាហកម្ម Suriya Jungrungreangkit បានបញ្ជាឱ្យមានការតាមដានយ៉ាងយកចិត្តទុកដាក់ដល់ស្ថានភាពទឹកជំនន់ដល់តំបន់ឧស្សាហកម្ម។ សកម្មភាពខាងលើក្នុងគោលដៅទប់ស្កាត់ហេតុការណ៍អាក្រក់កើតឡើងដូចកាលពី១១ឆ្នាំមុន ដោយនៅតំបន់ភាគខាងជើងនិងភាគកណ្តាលរួមទាំងទីក្រុងបាងកកលិចលង់ជាច្រើនខែ៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN-VNA