ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយក្មេករបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលមរណភាព នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៖៤០នាទីរសៀល ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយរោគាពាធ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទក្នុងខេត្តស្វាយរៀង មានសេចក្ដីសោកស្ដាយក្ដុកក្ដួលក្រៀមក្រំឥតឧបមា ដោយទទួល ដំណឹងថា​ មហាឧបាសិកា ញឹម តេង ម្តាយក្មេករបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលមរណភាព នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៖៤០នាទីរសៀល ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ មហាឧបាសិកា ញឹម តេង​នៅពេលនេះ គឺជាការបាត់បង់ដ៏គួរឲ្យសោកស្ដាយបំផុតនូវបងស្រី មាតា មាតាក្មេក ជីដូន និងសាច់ញាតិ ដ៏ល្អ ប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់ ដែលកន្លងមក មហាឧបាសិកា ក្នុងនាមជាបងស្រី មាតា មាតាក្មេក ជីដូន បានអប់រំណែនាំ និង ផ្ដល់នូវដំបូន្មានល្អៗដល់ប្អូន កូន ចៅ សាច់ញាតិ និងក្រុមគ្រួសារជាទីស្រឡាញ់ ឲ្យមានការរួមរស់ក្នុងសង្គមប្រកបដោយគន្លងធម៌ គុណធម៌ និងសច្ចៈធម៌ ឲ្យខិតខំធ្វើតែអំពើល្អ និងកសាងនូវកុសលផលបុណ្យនានា ដើម្បីបុព្វហេតុ នៃការរីកចម្រើន និងសុខដុមរមនាក្នុងសង្គម ។

យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្ដីស្រណោះ និងសង្វេគសោកស្ដាយបំផុត ជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ មហាឧបាសិកា ញឹម​ តេង​ នាពេលនេះ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ញឹម​ តេង សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ 

ដោយ ៖ សហការី


ចែករំលែក៖