ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីរាជការក្នុងរដ្ឋបាលខេត្តកំពង់ឆ្នាំង ចំនួន ៣រូប។
នេះបើយោងតាមអនុក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន នគរវត្ត ទទួលបាននៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២។
អនុក្រឹត្យបានបញ្ជាក់ថា៖
– ផ្ទេរភារកិច្ច លោក វន ស៉ីផា ពីអភិបាលស្រុកសាមគ្គីមានជ័យ ជាអភិបាលស្រុកកំពង់ត្រឡាច
– តែងតាំងលោក ហ៉ីង ភ័ព្វមិនា ជាអភិបាលក្រុងកំពង់ឆ្នាំង
– តែងតាំងលោក ឈួន ចាន់ណា ជាអភិបាលស្រុកសាមគ្គីមានជ័យ ។
– បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
– រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា ១ និងមាត្រា ២ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា