ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមបុណ្យសពមហាឧបាសិកា ញឹម តេង

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ កញ្ញា នេះ លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ  បានដឹកនាំគណៈប្រតិភូចូលរួមបុណ្យសពមហាឧបាសិកា ញឹម តេង ត្រូវជាម្តាយក្មេកលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានទទួលមរណភាពកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយរោគាពាធ។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងនូវការសោកស្តាយជាមួយលោកជំទាវ និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ម្តាយក្មេក ម្តាយបង្កើត ជីដូន ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ ចំពោះកូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។

 នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសិកា ញឹម តេង ឆាប់បានកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ ស សម


ចែករំលែក៖