ព័ត៌មានទាន់ហេតុការណ៍៖

តោះ​! សម្រាប់​អ្នក​ចូល​ចិត្ត​ដេីរកម្សាន្ត​បែប Adventure មកស្គាល់​ទឹកធ្លាក់អូរម្លូ និងពយម្រេចកង្កែប

ចែករំលែក៖

ខេត្ត​កោះកុង​៖​ ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃអង្គារទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០២២​ បានបង្ហាញពី​អ្នក​ចូល​ចិត្ត​ដេីរកម្សាន្ត​បែប Adventure​ មកស្គាល់ទឹកធ្លាក់អូរម្លូ និងពយម្រេចកង្កែប ។ 

ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​ ទឹកធ្លាក់អូរម្លូ ស្ថិតក្នុងភូមិសាស្ត្រឧទ្យានជាតិជួរភ្នំក្រវាញ   ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

ទឹកធ្លាក់នេះ ត្រូវធ្វើដំណើរ ដោយ រថយន្ត ឬ ម៉ូតូ ១៤ គីឡូម៉ែត្រពី កំពង់ចម្លងជីផាត ។ អ្នកអាចផ្ញើរ ឡាន ឬ ម៉ូតូ នៅផ្ទះអ្នកភូមិ រួចបន្តថ្មើជើង ប្រមាណ ១០នាទី ទើបទៅដល់ទឺកធ្លាក់។ ទឹកធ្លាក់មានសណ្ឋាន ថ្មដុំៗច្រើន ពិបាកក្នុងការដើរបន្តិច តែសម្រស់នៃទឹកធ្លាក់មួយនេះពិតជាស្រស់ស្អាតខ្លាំងណាស់ ភ្ញៀងវទេសចរណ៍ក៏អាចលេងទឹកកំសាន្ត បានយ៉ាងសប្បាយផងដែរ។ 

ក្រសួង​បរិស្ថាន​ ក៏បានបង្ហាញ​​ពី​ដំណើរបេសកកម្មលើកទី២​ សម្រាប់​ Fresh Adventure និងនារីចល័តចរបានធ្វើដំណើរទៅដល់ទឹកដីអារ៉ែង និងឡើងទៅកាន់ពយម្រេចកង្កែបដែលជាទីតាំងពិសេសបំផុតក្នុងការទស្សនាទេសភាពព្រៃភ្នំ និងស្ទឹងពពកដ៏ស្រស់ត្រកាល។

នៅពេលថ្ងៃ ពួកយើងក៏បានទៅលេងនៅទឹកធ្លាក់ឆាយតាភោគ ដែលជាទីរមណីយស្រស់ស្រាយនៅក្នុងជំរុំគិរីបុព្វតានោះ។ នៅពេលរាត្រី ពួកយើងអង្គុយមើល Milky Way (ផ្កាយស្ទឹង) អមដោយអាកាសធាតុត្រជាក់ល្មម។ នៅពេលព្រឹក ភ្ញៀវទេសចរយើងក៏បានបណ្ដែតអារម្មណ៍ជាមួយស្ទឹងពពកសក្បុស ដែលកំពុងហោះវិលវល់ទៅមកៗពាសពេញកំពូលភ្នំព្រឹក្សព្រៃ៕

ដោយ​៖ សហការី​


ចែករំលែក៖