ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​​ ប្រគល់ថវិកាសមាគមិត្តនគរបាលជាតិកម្ពុជាជូនក្រុមគ្រួសារសពសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជាដែលទទួលមរណភាព

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ អនុវត្តតាម លក្ខន្តិកៈសមាគមមិត្តនគរ​បាលជា​តិ កម្ពុជា នៅព្រឹក​ថ្ងៃអង្គារ​ ​១១កេីត​ ​ខែ​ភទ្របទ​ ឆ្នាំខាលចត្វាស័​ក​ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា​ ឆ្នាំ២០​២​២នេះ​ លោកឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការនៃស្នងការដ្ឋាននគ​រ​បាលខេត្តបាត់​ដំបង និងជា​ប្រធា​ន​គណៈកម្មាធិការមូលដ្ឋានសមាគម មិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរ​បា​ល ខេត្តបាត់ដំបងបានអញ្ជេីញដឹកនាំកងកម្លាំងនគរ​បាល​ គោរពវិញ្ញាណក្ខន្ធ​ និងនាំ​យកថវិកាសមាគមមិត្តនគរ​បាលជាតិ កម្ពុជាប្រគល់ជូនដល់ក្រុមគ្រួ​សារ​សព លោក​ប៉ែន​ រិទ្ធី​ អតីតស្នង​ការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ​ដែលលោក​បានទទួ​លមរណ​ភាព កាលពីរាត្រីថ្ងៃទី៣ខែ​ កញ្ញា ឆ្នាំ​២០​២២​វេលាម៉ោង០៣និង០០នាទី​ទៀបភ្លឺឈា​ន​ចូលថ្ងៃទី៤​ខែ​ កញ្ញាឆ្នាំ​២០​២២ដោយរោគាពាធ​ក្នុងជន្មាយុ​ ៦៦​ឆ្នាំ​ ហេីយសពកំពុងតម្កល់ធ្វេីបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសពស្ថិតនៅភូមិដង្កោទា​ប​ សង្កាត់​ទួលតាឯក​ក្រុងបាត់​ដំបង​ ខេត្តបាត់ដំបង​ ។​

ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦,​០​០០,០០០រៀ​ល(ប្រាំ​មួយលានរៀល)ថវិការបស់លោ​ក​ ឧត្តមសេនីយ៍ស្នងការផ្ទាល់ចំនួន​៥០០ដុល្លាអាមេរិក(ប្រាំរយដុល្លា)​ព្រមទាំងថវិកាបានពីការ​ចូល​រួមរបស់កងកម្លាំងនគរបាលតាមរយៈការិ​យា​ ល័យរដ្ឋបាលចំនួន​២៦.១០០រៀល​(ម្ភៃប្រាំមួយម៉ឺន​និងមួយពាន់រៀល)​និងថវិកាសមាគមន៍អតីតយុទ្ធ​ជនកម្ពុជា(​ស.​អ.​ក)​ខេត្តបាត់ដំបងចំនួន​៤.០០​០.​០០​០​រៀល(បួនលានរៀល)បាន​ប្រគល់​ជូនក្រុមគ្រួសារ​សពដើម្បីបានចាត់​ចែងប្រើប្រា​ស់​ក្នុងពិធីបុណ្យ​នេះ។ 

ថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចថ្នាក់ដឹកនាំ​សមាគម​មិត្តនគរបាលជាតិកម្ពុជា​ព្រមទាំងកងកម្លាំងនគរបាលទាំងអ​ស់​ចំ​ណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមចូលរួមរំលែកនូវមរ​ណៈទុក្ខដ៏ក្រៀម​ក្រំនេះចំពោះក្រុមគ្រួសារ​សព ៕

ដោយ៖សហការី​


ចែករំលែក៖