ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី៧ ខែកញ្ញា ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់បានថា ៖ ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ( ITCZ ) សម្ពាធទាប និង ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។
ស្ថានភាពបែបនេះធ្វើឲ្យ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C។
នឹងអាចមានភ្លៀងធ្លាក់នៅ ក្នុងកម្រិតពីមធ្យមទៅបង្គួរក្នុងនោះក៏មានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន៖
សីតុណ្ហភាពអប្បបរមាមានពី២២-២៤°C និង សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C។
នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣-តំបន់មាត់សមុទ្រ ៖
សីតុណ្ហភាពអប្បបរមាមានពី ២២-២៤°C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C។
នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យម ទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
យោងលើស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ
សូមសាធារណជនជ្រាបជាព័ត៌មាន ។ ដោយឡែក សម្រាប់ប្រជាពលរដ្ឋរស់នៅបណ្តាខេត្តនៅក្នុងភូមិសាស្ត្រជាប់តំបន់ជួរភ្នំ ទីទំនាប និងជាប់ផ្លូវទឹកសូមបង្កើនការប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៦-៩ ខែកញ្ញា និងនៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី៧-៩ខែកញ្ញា ៕
ដោយ ៖ សិលា