ខេត្តបាត់ដំបង៖ អនុវត្តតាម លក្ខន្តិកៈសមាគមមិត្តនគរបាលជាតិ កម្ពុជា នៅព្រឹកថ្ងៃអង្គារ ១១កេីត ខែភទ្របទ ឆ្នាំខាលចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគម មិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងបានអញ្ជេីញដឹកនាំកងកម្លាំងនគរបាល គោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាសមាគមមិត្តនគរបាលជាតិ កម្ពុជាប្រគល់ជូនដល់ក្រុមគ្រួសារសព លោកប៉ែន រិទ្ធី អតីតស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលលោកបានទទួលមរណភាព កាលពីរាត្រីថ្ងៃទី៣ខែ កញ្ញា ឆ្នាំ២០២២វេលាម៉ោង០៣និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី៤ខែ កញ្ញាឆ្នាំ២០២២ដោយរោគាពាធក្នុងជន្មាយុ ៦៦ឆ្នាំ ហេីយសពកំពុងតម្កល់ធ្វេីបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសពស្ថិតនៅភូមិដង្កោទាប សង្កាត់ទួលតាឯកក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦,០០០,០០០រៀល(ប្រាំមួយលានរៀល)ថវិការបស់លោក ឧត្តមសេនីយ៍ស្នងការផ្ទាល់ចំនួន៥០០ដុល្លាអាមេរិក(ប្រាំរយដុល្លា)ព្រមទាំងថវិកាបានពីការចូលរួមរបស់កងកម្លាំងនគរបាលតាមរយៈការិយា ល័យរដ្ឋបាលចំនួន២៦.១០០រៀល(ម្ភៃប្រាំមួយម៉ឺននិងមួយពាន់រៀល)និងថវិកាសមាគមន៍អតីតយុទ្ធជនកម្ពុជា(ស.អ.ក)ខេត្តបាត់ដំបងចំនួន៤.០០០.០០០រៀល(បួនលានរៀល)បានប្រគល់ជូនក្រុមគ្រួសារសពដើម្បីបានចាត់ចែងប្រើប្រាស់ក្នុងពិធីបុណ្យនេះ។
ថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចថ្នាក់ដឹកនាំសមាគមមិត្តនគរបាលជាតិកម្ពុជាព្រមទាំងកងកម្លាំងនគរបាលទាំងអស់ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមចូលរួមរំលែកនូវមរណៈទុក្ខដ៏ក្រៀមក្រំនេះចំពោះក្រុមគ្រួសារសព ៕
ដោយ៖សហការី