ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកស្អែក ! ប្រកាសតែងតាំងលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ជាស្នងការខេត្តក្រចេះ !

ចែករំលែក៖

ខេត្តក្រចេះ ៖ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ត្រូវបានតែងតាំងជាស្នងការខេត្តក្រចេះ ជំនួសលោកឧត្តមសេនីយ៍ទោ លន់ សុផាត ដែលតែងតាំងជាអគ្គស្នងការរង, ពិធីប្រកាសជាផ្លូវការ។  ពិធីប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្ដក្រចេះ នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ។ 

 លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានតែងតាំងជា ស្នងការនគរបាលខេត្តក្រចេះ ជំនួសលោកឧត្តមសេនីយ៍ទោ លន់ សុផាត ដែលត្រូវបានតែងតាំងជា អគ្គស្នងការរងនគរបាលជាតិ។ 

 សូមបញ្ជាក់ថា, យោងតាមប្រកាស របស់ក្រសួងមហាផ្ទៃ ប្រការ២ : សម្រេចថា, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ប្រធាននាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងសាមីខ្លួន ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖