ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តបាត់ដំបង​ ឃាត់ខ្លួនមុខសញ្ញាម្នាក់​ និងថ្នាំញៀនជិត១គីឡូក្រាម​

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០២២​ បានឱ្យដឹងថា​ កម្លាំងការិយាល័យនគរបាល​ព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក កោ ស៊ុន កាំង និងលោកវរសេនីយ៍ឯកឈឿង គឹមសុង​ ជានាយការិយាល័យ បានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនខុសច្បាប់ជាក់ស្តែង និងឃាត់​ខ្លួនជនសង្ស័យម្នាក់។ 

របាយការណ៍ដដែល​បន្តថា​ ប្រតិបត្តិការខាងលើនេះ​កាលពីវេលាម៉ោង ៨និង៣៥នាទីយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំ​ណុ​ចក្រុមទី៤២ ភូមិព្រែកមហាទេពស​ង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

ជនសង្ស័យបានចំនួន០១នាក់ឈ្មោះ សាន វណ្ណាហៅ ស្រួចភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

ចំណែក​វត្ថុតាងចាប់យកបានរួមមាន៖​ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១កញ្ចប់ទម្ងន់៩៩៧.០១ក្រាម( ថ្នាំសុទ្ធ) ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក, ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់) ,កាបូបស្ពាយដាក់ថ្នាំញៀនចំនួន ០១ ។

បច្ចុប្បន្នជនសង្ស័យ​និងវត្ថុតាង កំពុងរៀបចំ សំណុំរឿងបញ្ជូនទៅតុលាការ ដេីម្បីអនុវត្តទោសតាមច្បាប់​៕

ដោយ​៖សហការី​


ចែករំលែក៖