ខេត្តបាត់ដំបង៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃអង្គារទី០៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក កោ ស៊ុន កាំង និងលោកវរសេនីយ៍ឯកឈឿង គឹមសុង ជានាយការិយាល័យ បានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនខុសច្បាប់ជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យម្នាក់។
របាយការណ៍ដដែលបន្តថា ប្រតិបត្តិការខាងលើនេះកាលពីវេលាម៉ោង ៨និង៣៥នាទីយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្រុមទី៤២ ភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យបានចំនួន០១នាក់ឈ្មោះ សាន វណ្ណាហៅ ស្រួចភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១កញ្ចប់ទម្ងន់៩៩៧.០១ក្រាម( ថ្នាំសុទ្ធ) ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក, ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់) ,កាបូបស្ពាយដាក់ថ្នាំញៀនចំនួន ០១ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុងរៀបចំ សំណុំរឿងបញ្ជូនទៅតុលាការ ដេីម្បីអនុវត្តទោសតាមច្បាប់៕
ដោយ៖សហការី