ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសាររំលែកមរណទុក្ខ ជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចំពោះមរណភាពមហាឧបាសិកា ញឹម តេង ត្រូវជាម្ដាយក្មេករបស់លោកជំទាវ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សាររំលកមរណទុក្ខ ផ្ញើជូន លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

លោកជំទាវកិត្តិសង្គហបណ្ឌិត ជាទីរាប់អាន!

ខ្ញុំ និងភរិយា មានសេចក្តីសង្វេគសោកស្ដាយឥតឧបមាចំពោះមរណភាពរបស់ មហាឧបាសិកា ញឹម តេង ត្រូវជាម្តាយក្មេករបស់ លោកជំទាវកិតិ្តសង្គហបណ្ឌិត ដែលមហាឧបាសិកាបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៣:៤០នាទីរសៀល ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ ។

ស្ថិតក្នុងវេលាប្រកបដោយសេចក្ដីទុក្ខព្រួយដ៏ក្រៀមក្រំនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខចំពោះការ បាត់បង់ដ៏ធំធេងនូវអ្នកមានគុណជាម្តាយក្មេក និងជីដូន ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយ ព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាជាទីបំផុតរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ។

ខ្ញុំ និងភរិយា ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ញឹម តេង បានទៅកាន់ឋានបរមសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ សូម លោកជំទាវកិតិ្តសង្គហបណ្ឌិត ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ ទទួលនូវសេចក្ដីរាប់អាន ដ៏ជ្រាលជ្រៅពីខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖