ភ្នំពេញ៖ រថភ្លេីងមួយខ្សែដែលបេីកចេញពីខេត្តបាត់ដំបងចូលមករាជធានីភ្នំពេញបានក្រឡាប់ផ្ងារជេីងរងការខូចខាត តែសំណាងល្អដែរដែលមិនមានមនុស្សរងរបួស។
ហេតុការណ៍ដ៏កម្រនេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា រថភ្លេីងខាងលេីរត់ពីខេត្តបាត់ដំបងចូលមករាជធានីភ្នំពេញ ហើយខណៈមកដល់ចំណុចកេីតហេតុដោយសារតែផ្លូវដែកស្រុតកំណល់ធ្វេីឱ្យទូរថភ្លើងផ្អៀងក្រឡាប់តែម្តងតែសំណាងល្អមិនមានប៉ះពាល់ដល់អ្នកដំណេីរនិងទ្រព្យសម្បត្តិរដ្ឋនោះទេ។
ក្រោយកេីតហេតុខាងក្រុមហ៊ុនក៏បានគាស់កល់កំណល់នឹងស្ទូចយកទៅជួសជុលឡើងវិញ៕
ដោយ៖សុខាសែនជ័យ