ខេត្តកំពង់ចាម ៖ ជនសង្ស័យជាជនជាតិវៀតណាមម្នាក់និងជនជាតិខ្មែរម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងសារធាតុញៀន ។
ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមចំនួន៦នាក់ រថយន្ត១គ្រឿង ម៉ូតូ២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម និងមានការសម្របសម្រួលនីតិវិធីពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម កាលពីវេលាម៉ោង៦៖៣០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិចុងថ្នល់ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្កកំពង់ចាម ។
ជាលទ្ធផល កម្លាំងជំនាញឃាត់ខ្លួន ជនសង្ស័យបានចំនួន០២នាក់៖
១-ឈ្មោះយ៉យ យុំាងសុខ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចុងថ្នល់ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
២.ឈ្មោះ ចេង ជាតិ អាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ( ធ្វើតេស្តទឹកមូត្រមានសារធាតុញៀន)។
វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សចំនួន០១កញ្ចប់ទម្ងន់០,១៥ក្រាម, ទូរស័ព្ទដៃ០១គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ អ្នកប្រមាញ់