ព័ត៌មានទាន់ហេតុការណ៍៖

Paul Pogba មានការសង្ស័យខកខានប្រកួត World Cup សម្រាប់ជម្រើសជាតិបារាំងបន្ទាប់ពីការវះកាត់ជង្គង់

ចែករំលែក៖

ខ្សែបម្រើ Paul Pogba របស់ក្រុម Juventus និងជាជម្រើសជាតិបារាំងមានការសង្ស័យសម្រាប់ការប្រកួត World Cup នៅប្រទេសកាតា នៅចុងឆ្នាំនេះបន្ទាប់ពីវះកាត់ជង្គង់។

Pogba វ័យ២៩ឆ្នាំបានរងរបួសកាលពីខែកក្កដា ហើយមិនទាន់បានលេងនៅរដូវកាលនេះ ខណៈដែលការ​ប្រកួត World Cup លើក​ដំបូង​របស់​បារាំង​ត្រូវ​ប៉ះ​អូស្ត្រាលី​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកាខាងមុខ។

លោក Massimiliano Allegri គ្រូបង្វឹកក្រុម Juventus បាននិយាយថា “Pogba បានហ្វឹកហាត់ជាលើកទីពីរ ប៉ុន្តែបន្ទាប់មកបានឈប់ ហើយវាត្រូវបានសម្រេចចិត្តថាគាត់ធ្វើការវះកាត់។ យើង​នឹង​យក​គាត់​មក​វិញ​យ៉ាង​ប្រាកដ​ក្នុង​ខែ​មករា”។ ក្លិប Juventus បានប្រកាសថា ការវះកាត់ និងការជ្រើសរើសហ្វឹកហាត់ខាងក្រៅគឺជាជម្រើសល្អ។

រដូវកាល Serie A នឹងផ្អាកបន្ទាប់ពីការប្រកួតនៅថ្ងៃទី១៣ ខែវិច្ឆិកាសម្រាប់ត្រៀមឲ្យកីឡាករបំពេញកាតព្វកិច្ចប្រកួត World Cup រដូវរងារដំបូង ហើយចាប់ផ្តើមម្តងទៀតនៅខែមករា។

នៅពេលសួរថា តើ Pogba នឹងត្រៀមខ្លួនសម្រាប់ការការពារ World Cup របស់បារាំងឬអត់? លោក Allegri បានបន្ថែមថា “World Cup មិនមែនជាបញ្ហារបស់ខ្ញុំទេ បញ្ហារបស់ Juventus គឺគាត់ត្រឡប់មកវិញនៅខែមករា”។

Pogba បានចូលរួមជាមួយក្រុម Serie A វិញនៅរដូវក្តៅនេះ បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Manchester United បានផុតកំណត់។ គាត់បានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៤-១ លើក្រូអាតក្នុងឆ្នាំ២០១៨ ខណៈដែលបារាំងបានឈ្នះជើងឯក World Cup ជាលើកទី២ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖