ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលក្រុងប៉ោយប៉ែតសហការជាមួយកម្លាំងនគរបាលស្រុកម៉ាឡៃឃាត់ខ្លួនជនសង្ស័យ ០៥ នាក់ពាក់ព័ន្ធករណីលួច

ចែករំលែក៖

ស្រុកម៉ាឡៃ ៖ ជនសង្ស័យ៥នាក់លួចម៉ូតូពីក្រុងប៉ោយប៉ែតទៅសម្ងំលាក់ខ្លួនក្នុងផ្ទះសំណាក់ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែតសហការជាមួយនគរបាលស្រុកម៉ាឡៃឃាត់ខ្លួនថ្ងៃទី​ ០៩​ ខែ​ កញ្ញា​ ឆ្នាំ​២០២២។

 នគបាលស្រុកម៉ាឡៃបានប្រាប់ថា ដោយមានការចង្អុលបង្ហាញរបស់លោក ឧត្ដមសេនីយ៍ទោ សិទ្ធិ  ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងក្រោម​​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ ភា​  មុនីនិត្យ​ អធិការស្ដីទី នៃអធិការដ្ឋាននគរបាល​ស្រុក​ម៉ាឡៃ​ ។

កម្លាំងជំនាញ​ នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ​ បានសហការជាមួយកម្លាំង​ជំនាញ​ ​នៃអធិការដ្ឋាននគរបាលក្រុងប៉ោយបែត​ បានធ្វេីការ​ចុះបង្ក្រាបករណី​ លួចមានស្ថានទម្ងន់ទោស ចំនួន​  ០១​ ករណី​ ដែល​កើតឡើងនៅចំណុច​ ភូមិ​ គីឡូម៉ែត្រលេខ៤ សង្កាត់​ ផ្សារកណ្ដាល ក្រុង​ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​  រួចក៏​ធ្វើ​ការ​រត់គេចខ្លួនមកស្នាក់នៅផ្ទះសំណាក់ មុីមុី ស្ថិតក្នុងភូមិ​ ដូង ឃុំ​ ម៉ាឡៃ​ ស្រុក​ ម៉ាឡៃ​   

សមត្ថកិច្ចបានឱ្យដឹងថា៖ក្នុង​កិច្ច​សហប្រតិបត្តិការ​​​នេះ​ កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃបង្រ្កាបឃាត់ខ្លួនបានជន​សង្ស័យ​ចំនួន​ ០៥​ នាក់​ ព្រមទាំងដកហូតបាន ៖

​ ១​ .​ ម៉ូតូចំនួន​ ០២​ គ្រឿង

​ ២​ .​ ទូរស័ព្ទ​ដៃចំនួន​ ០៤​ គ្រឿង​ ។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បានកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃប្រគល់ជូនកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីចាត់ការតាមនីតិវិធីច្បាប់​ ។

 ករណីខាងលើនេះលោកអធិការក្រុងប៉ោយប៉ែតសៅ សារឿនបានប្រាប់ថាៈលោកកំពុងសាកសួរនិងស្រាវជ្រាវរកបក្ខពួកបន្ថែម៕

ដោយ ៖ វណ្ណា


ចែករំលែក៖