ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជេីញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តកំសាន្ត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ក្នុងពិធីកាន់បិណ្ឌនេះ ក៏មានការចូលរួមពីលោក លោកស្នងការរង លោកនាយ នាយរងការិយាល័យ លោកអធិការ អធិការរង និងមន្ត្រីជាច្រេីនរូបទៀតនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយក្រុមគ្រួសារលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញផងដែរ ។
ក្នុងពិធីកាន់បិណ្ឌវេនទី៣នេះ លោកឧត្តមសេនីយ៍ឯក ស ថេត បាននាំយកទេយ្យវត្ថុ និងបច្ច័យសរុបចំនួន ៤០លានរៀល លោកធំ ១អង្គ ៨០០.០០០រៀល លោកសូត្រ ៨អង្គ ២០០.០០០រៀល លោកអាចារ្យ ២០នាក់ ៥០.០០០រៀល លោកយាយ លោកតា ៤០នាក់ ២០.០០០រៀល ទឹកសុទ្ធចំនួន៣០កេស ទឹកក្រូចចំនួន២០កេស អង្គរ ចំនួន៥បាវ ត្រីខចំនួន ៥កេស មីចំនួន៥កេស ទឹកដោះគោ ៤កេស ដេីម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ជិតត្រីមាស និងដេីម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជនទាំងប្រាំពីរសណ្តាន និងនាយ នាយរងនគរបាលដែលបានចែកឋាន និងបួងសួងសូមឲ្យវត្ថុស័ក្តសិទ្ធិទាំងពួង តាមថែរក្សាទំនុកបំរ៉ុង ចម្រុងចម្រេីនដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕
ដោយ៖ស តារា