ក្រុមខ្លាំងមកពីហុល្លង់ Ajax នឹងសម្លឹងមើលការបន្តការចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់ពួកគេនៅដើមដំបូងនៃវគ្គចែកពូល UEFA Champions League នៅពេលដែលក្រុមនេះនឹងធ្វើដំណើរទៅជួប Liverpool នៅកីឡដ្ឋាន Anfield នៅរាត្រីថ្ងៃអង្គារនេះ។ ការប្រកួតបើកឆាកក្នុងពូលនៃក្របខ័ណ្ឌ Champions League របស់ Liverpool បានធ្វើឱ្យក្រុមនេះបរាជ័យដោយក្រុម Napoli ក្នុងលទ្ធផល ៤–១។
Ajax បានឈ្នះការប្រកួតបើកឆាកក្នុងពូល Champions League របស់ពួកគេ ដោយបានយកឈ្នះក្រុម Rangers ក្នុងលទ្ធផល ៤–០ នៅក្នុងទឹកដីរបស់ខ្លួន។ ក្នុងការប្រកួតនៅថ្ងៃអង្គារ ពួកគេទទួលបានជ័យជម្នះចំនួន៧ដងជាប់គ្នាក្នុងគ្រប់ការប្រកួតទាំងអស់។
Ajax ឈរលេខ១ក្នុងពូលមាន៣ពិន្ទុ ខណៈ Liverpool បរាជ័យដោយមិនមានពិន្ទុឈរនៅលេខរៀងទី៣។ ខណៈដែល Napoli កំពុងឈរលេខ២ មាន៣ពិន្ទុ និង Rangers ស្ថិតនៅលំដាប់ទី៤ដោយមិនមានពិន្ទុដែរ។
នៅពេលដែលក្រុមទាំង២ជួបគ្នាចុងក្រោយនេះ Liverpool បានយកឈ្នះក្នុងលទ្ធផល ១–០ ក្នុងការប្រកួតវគ្គចែកពូល Champions League នៅកីឡដ្ឋាន Anfield កាលពីខែធ្នូ ឆ្នាំ២០២០ ដែលកាលណោះកីឡាករ Curtis Jones បានស៊ុតបាល់បញ្ចូលទីនៅនាទីទី៥៨។
ជាមួយនឹងគ្រាប់បាល់ទល់នឹង Rangers, Edson Álvarez, Steven Berghuis, Steven Bergwijn និង Mohammed Kudus គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេនៅ Champions League សម្រាប់ក្រុម Ajax ។ រីឯDíaz ជាកីឡាកររបស់ Liverpool ក្នុងការស៊ុតបាល់បញ្ចូលទីក្នុងក្របខ័ណ្ឌ Champions League បន្ទាប់ពីស៊ុតបញ្ចូលទីក្នុងការប្រកួតបើកឆាកទល់នឹងក្រុម Napoli។
ក្រុមម្ចាស់ផ្ទះ Liverpool បានទទួលជ័យជម្នះ៤លើក ស្មើ១ដង និងចាញ់២ដងក្នុងការប្រកួត Champions League ចំនួន៧នៅលើទឹកដីខ្លួនឯងកាលពីរដូវកាលមុន។ ទន្ទឹមនឹងនោះក្រុម Ajax មិនចាញ់ក្នុងការប្រកួត Champions League ៤ដងរបស់ពួកគេនៅក្រៅទឹកដី។
ក្នុងការប្រកួត៦លើកចុងក្រោយ Liverpool ឈ្នះ២ ស្មើ២ និងចាញ់២, ស៊ុតបាល់បញ្ចូលទី១៤គ្រាប់ និងរបូត៨គ្រាប់។ ចំណែកក្រុម Ajax ក្នុង៦ប្រកួតចុងក្រោយឈ្នះទាំង៦ប្រកួត, ស៊ុតបាល់បញ្ចូលទី២២គ្រាប់ និងរបូតវិញតែ១គ្រាប់គត់។
បច្ចុប្បន្នក្រុមហង្សក្រហមកំពុងឈរលេខ៧ក្នុងតារាង Premier League ដោយមាន៩ពិន្ទុ ក្នុង៦ប្រកួត ខណៈដែលក្រុមខ្លាំងហុល្លង់ Ajax ឈរកំពូលតារាងលីគកំពូលហុល្លង់ Eredivisie ដោយមាន១៨ពិន្ទុ ក្នុង៦ប្រកួតនៅដើមរដូវកាលនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)