ព័ត៌មានទាន់ហេតុការណ៍៖

សម្រង់សកម្មភាពមួយចំនួនរបស់ ស.ស.យ.ក. ទូទាំងប្រទេសពីថ្ងៃទី ០៩-១២ ខែកញ្ញា ឆ្នាំ ២០២២

ចែករំលែក៖

ខេត្តតាកែវ ៖ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបញ្ជាក់ឱ្យដឹងថា, កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សមាជិកលេខាធិការដ្ឋានស.ស.យ.ក.ខេត្តតាកែវបានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ជូនដល់មន្ត្រី ល.ខ.ប និងភាគីពាក់ព័ន្ធ ក្រោមអធិបតីភាព លោក សុកុល  ទីប៉ោ អគ្គនាយរង នៃអគ្គនាយកដ្ឋានអប់រំ​ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ និងលោក នួន សុវណ្ណឌិច ។

👉🏻ខេត្តកណ្តាល៖ កាលពីថ្ងៃទី ១១ កញ្ញា ២០២២ ស.ស.យ.ក. ឃុំពញាឮ បានចូលរួមជាមួយរដ្ឋបាលស្រុក មេឃុំ ប្រជាការពារភូមិ បានសម្អាតអនាម័យបរិស្ថានក្នុងសួន តាមបណ្តាយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តឃុំពញាឮ។

👉🏻ខេត្តបាត់ដំបង៖ កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២  នៅតារាងបាល់ទាត់អនុវិទ្យាល័យព្រៃតូច ស្ថិតនៅក្នុងភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានរៀបចំពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់របស់សប្បុរសខ្មែរនៅសហរដ្ឋអាមេរិចជាម្ចាស់តារាង(TimSky Football) ដែលពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី សិទ្ធ សុខា មេឃុំព្រៃតូច និងជាអនុប្រធានស.ស.យ.ក. ស្រុកមោងឫស្សី និងមានការនិមន្តអញ្ជើញចូលរួមពីព្រះសង្ឃ អាជ្ញាធរដែនដី និង កីឡាករជាច្រើន អង្គនាក់ទៀត។ គួរបញ្ជាក់ផងដែរថាការប្រកួតនេះបានចាប់ផ្តើមតាំងពីចុងខែកក្កដា ហើយបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២នេះ ជាលទ្ធផលក្រុមកីឡាករបាល់ទាត់ ស.ស.យ.ក. ឃុំព្រៃតូចក្រុមB ទទួលបានលេខ១ធ្វើជាម្ចាស់ពាន។

👉🏻ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ស.ស.យ.កខេត្តប៉ៃលិនចូលរួមជាមួយគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តនិងរួមកិច្ចសហការពីកម្លាំងមន្ត្រីការិយាល័យជំនាញនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះផ្សព្វផ្សាយ ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ន នៅកម្ពុជា ដល់សាធារណជនទូទៅបានជ្រូតជ្រាប ដើម្បីចូលរួមគោរពច្បាប់ទាំងអស់គ្នា។

👉🏻ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២

លោក ឡុង ប៊ុនហោ សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តចុះជួយស្រុកវ៉ារិន បានដឹងនាំ សមាជិក សមជិកា និងក្រុមការងារលេខាធិការដ្ឋាន ចូលរួមក្នុងកម្មវិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរ ក្រោមអធិបតីភាព លោក ណេង ធូ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ធិននី វិធូរ អភិបាលនៃគណៈអភិបាលស្រុកវ៉ារិន ដែលរៀបចំឡើងនៅក្នុងបរិវរណវត្តចន្ទវង្សីស្វាយស (ហៅវត្តស្វាយស) ស្ថិតក្នុងឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ។

👉🏻វិស័យបរិស្ថាន៖ កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារ ស.ស.យ.ក. វិស័យបរិស្ថាន បានចូលរួមជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងក្រុមបាល់ទាត់បឹងកេត បានផ្សព្វផ្សាយអំពីការអំរំបរិស្ថានដល់សិស្សានុសិស្ស និងចែករំលែកបទពិសោធន៍កីឡាបាល់ទាត់ និងបាននាំយកសៀវភៅ ចំនួន១០០ក្បាល ជូនទៅដល់សាលាតម្រង់ទិស ក្នុងក្រុងព្រះសីហនុ ក៏បានចូលរួមប្រគួតជាមួយក្រុមកីឡាមិត្តភាពជាមួយមន្រ្តីខេត្តព្រះសីហនុ និងក្រុមកីឡាបាល់ទាត់បឹងកេត និងបានចូលរួមទស្សនកិច្ចអាងប្រព្រត្តិកម្មចម្រុះទឹកស្អាតដែលរៀបចំឡើងពីស្នាដៃកូនខ្មែរ ដែលស្ថិតនៅក្នុងសណ្ឋាគារ សុខា ក្រុងព្រះសីហនុ។

👉🏻ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២២ គណៈកម្មាធិការស.ស.យ.ក.សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន 

  ចូលរួមជាមួយប្រជាពលរដ្ឋភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ និងសហការជាមួយក្រុមហ៊ុនប្រមូលសម្រាម GA EA ធ្វើពលកម្មសម្អាតសម្រាមដែលប្រជាពលរដ្ឋចោលនៅលើទីតាំងដីឡូតិ៍មួយកន្លែងក្នុងភូមិ និងផ្ដល់ជាអំណោយលើកទឹកចិត្តជាគ្រឿងឧបភោគ បរិភោគ ជូនដល់ប្រជាពលរដ្ឋ ៤រូប ដែលស្ម័គ្រចិត្តចូលរួមសម្អាតបរិស្ថាន។

 👉🏻ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ លោក ស្វាយ សុទ្ធា ប្រធានស.ស.យ.ក. ក្រុងសួង​ បានរៀបចំកម្មវិធីជួបសំណេះសំណាល​ និងចែកលិខិតសសេីរដល់យុវជន​ ស.ស.យ.ក​ ចំណុះវិទ្យាល័យ​ សម្ដេចតេជោ​ហ៊ុនសែន​ សួង ចំនួន៤៣រូប​ ដែលបានចូលរួមសកម្មភាពសង្គមក្នុងការបម្រើផលប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋ និងសកម្មភាពមនុស្សធម៌នាពេលកន្លងមក ដែលជាការលើកទឹកចិត្តយុវជនឲ្យកាន់តែមានមោទនភាព និងចូលរួមយ៉ាងផុសផុលបន្ថែមទៀត។ 

👉🏻ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ស.ស.យ.ក. ចេត្តកំពង់ចាមបានរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពី«ការថតរូប និងថតវីដេអូសម្រាប់ផ្សព្វផ្សាយលើបណ្ដាញសង្គម» ដល់ ស.ស.យ.ក. ក្រុង ស្រុក មន្ទីរ អង្គភាព និងគ្រឹះស្ថានសិក្សាទូទាំងខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកជំទាវ អនហេង លក្ខិណា អនុប្រធាន ស.ស.យ.ក. ខេត្ត និងជាប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ស.ស.យ.ក. ខេត្តកំពង់ចាម។

👉🏻វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ លោក​ ជា​ សុភ័ក្ត្រ អនុប្រធានការិយាល័យបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស នៃអគ្គនាយកដ្ឋានកសិកម្ម ក្នុងនាមក្រុមការងារ ស.ស.យ.ក. វិស័យកសិកម្ម បានដឹកនាំសមាជិកមួយចំនួនចុះទៅសួរសុខទុក្ខនិងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំង នាំយកនូវថវិកាដែលជាភាគទានចូលរួមគ្នារបស់សមាជិក សមាជិកាទាំងអស់ចំនួន ១ ០០០ ០០០ រៀល ទៅឧបត្ថម្ភជូនលោកស្រី កន​ សុផា​ ដែលបានសម្រាលកូន កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅមន្ទីរពេទ្យ​អឃីត​ ផ្លាហ្សា​រា ដល់ផ្ទះស្ថិតនៅភូមិព្រៃព្រីងខាងត្បូង​ សង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ៕

ដោយ : សហការី


ចែករំលែក៖