ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកកំពង់សីលាឃាត់ខ្លួនជនសង្ស័យ២នាក់រណីជួញដូរ ចែកចាយ​ គ្រឿងញៀនដោយខុសច្បាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកកំពង់សីលាខេត្តព្រះសីហនុដែលអង្គភាពយើងទទួលបាននៅរសៀលថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២នេះថាកាលពីថ្ងៃពុធ៤រោច ខែភទ្របទ​ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦​ ត្រូវនឹងថ្ងៃទី​ ១៤​ ខែ​ កញ្ញា​  ឆ្នាំ​ ២០២២​ វេលាម៉ោង ១៤​ និង​ ៣០ នាទី ផ្នែកជំនាញប្រឆាំងបទល្មេីសគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលាសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដឹកនាំដោយលោក​វរសេនីយ៍ឯក ហួត ចាន់ធី អធិការនគរបាលស្រុក ចុះបង្ក្រាបករណីជួញដូរ ចែកចាយ​ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់០១កន្លែងនៅចំណុចលេីផ្លូវល្បឿនលឿនចន្លោះគីឡូម៉ែត្រលេខ១២៥-១២៦ស្ថិតក្នុងភូមិសម្តេចតា​ ឃុំចំការហ្លួង​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ។

 សមត្ថកិច្ចធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់មាន ៖

១/​ ឈ្មោះ​ យ៉ុន​ ពេជ្រ​ ភេទ​ ប្រុស​ អាយុ​ ២៣ឆ្នាំ​ ជនជាតិខ្មែរ​ បុខរបរកម្មករ​ អាស័យដ្ឋានបច្ចុប្បន្ន​ភូមិសម្តេចតា ឃុំ​ចំការហ្លួង​ ស្រុក​កំពង់សីលា​  ខេត្តព្រះសីហនុ​។    

២/​ ឈ្មោះ​ ឡូ​ ប៊ុនតាវ​ ភេទ​ ប្រុស​ អាយុ​ ២៩​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមេការដូងប្រេង​ អាស័យដ្ឋានបច្ចុប្បន្ន​  ភូមិតាមួងផ្អែម​ ឃុំ​ស្ទឹងឆាយ​ ស្រុក​កំពង់សីលា​  ខេត្តព្រះសីហនុ​។    

​ដកហូតវត្ថុតាងរួមមាន៖ម៉្សៅក្រាមស​ថ្លា​សង្សយ័ជាសារធាតុញៀនចំនួន​ ០៥កញ្ចប់ ទូរស័ព្ទដៃចំនួន​ ០១គ្រឿង​ ។ 

 បច្ចុប្បន្នជនសង្ស័យទាំង០២នាក់រួមទាំងវត្ថុតាងខាងលេីត្រូវបានផ្នែកជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដេីម្បីបន្តនីតិវិធី ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖