ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការព្រឹទ្ធសភាអាមេរិក អនុម័តច្បាប់ជួយដល់កោះតៃវ៉ាន់ទ្រង់ទ្រាយធំ

ចែករំលែក៖

នៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២២ គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់ បង្កើនការជួយដល់កោះតៃវ៉ាន់ដើម្បីទប់ទល់នឹងការគំរាមកំហែងពីទីក្រុងប៉េកាំង។
នៅក្នុងការបោះឆ្នោតនៃគណកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក អនុម័តលើគោលនយោបាយគាំទ្រកោះតៃវ៉ាន់ ឆ្នាំ២០២២ ដោយទទួលបានការគាំទ្រ ១៧/៥សំឡេង។ ប៉ុន្តែការអនុម័តទទួលរងការប្រឆាំងពីរដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន ដោយព្រមានពីវិធានការទប់ទល់ចិន។
ក្នុងពេលនេះដែរ ក្រសួងការបរទេសចិននៅថ្ងៃ១៥ខែកញ្ញា បានដាក់ «កំណត់ទូតមួយ» ផ្ញើទៅកាន់សហរដ្ឋអាមេរិកបន្ទាប់ពីគណៈកម្មការព្រឹទ្ធសភាអាមេរិក បានអនុម័តច្បាប់ដែលនឹងជួយពង្រឹងការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិកសម្រាប់កោះតៃវ៉ាន់។
សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Mao Ning បានគូសបញ្ជាក់ថា «ប្រសិនបើច្បាប់ថ្មីនេះនៅតែដំណើរការទៅមុខវានឹងជះផលប៉ះពាល់ដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនឹងប្រទេសចិន»៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ baogiaothong.vn


ចែករំលែក៖