ខេត្តកំពង់ចាម ៖ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាក់លោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម តែងក្រើនរំលឹកដល់កម្លាំងជំនាញចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ទាំងអស់ធ្វើការបង្ការ បង្រ្កាបរាល់បទល្មើសឱ្យខានតែបាន។
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៥៖៣០នាទី កំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស និងដោយមានការសម្របសម្រួលនីតិវិធីនិងដឹកនាំផ្ទាល់ដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃ អយ្យាការអមសាលាដំបូងខេត្តកំពង់ចាម បានធ្វើការចុះបង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់ ( លេងបៀភ្នាល់ដាក់ប្រាក់ )នៅចំណុចភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ជាលទ្ធផលឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់ :
១/ឈ្មោះ ឆេង វិនលី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
២/ឈ្មោះ យ៉ែត ទាវ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
៣/ឈ្មោះ សេង គន្ធា ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ស់នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
៤/ឈ្មោះ ឈៀង មុីមុី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៥/ឈ្មោះ រ៉ា ស្រីនិត ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស់នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
៦/ឈ្មោះ ផៃ ស៊ីនាត ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
+. ចាប់យកវត្ថុតាងរួមមាន ៖
– ប្រាក់រៀលចំនួន ៨៧ មុឺនរៀល
– ម៉ូតូ ០២ គ្រឿង
– បៀចំនួន ០១ ហ៊ូ
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំលាំងជំនាញបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ អ្នកប្រមាញ់