ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកកំពង់សីលាខេត្តព្រះសីហនុដែលអង្គភាពយើងទទួលបាននៅរសៀលថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២នេះថាកាលពីថ្ងៃពុធ៤រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ១៤ និង ៣០ នាទី ផ្នែកជំនាញប្រឆាំងបទល្មេីសគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលាសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដឹកនាំដោយលោកវរសេនីយ៍ឯក ហួត ចាន់ធី អធិការនគរបាលស្រុក ចុះបង្ក្រាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់០១កន្លែងនៅចំណុចលេីផ្លូវល្បឿនលឿនចន្លោះគីឡូម៉ែត្រលេខ១២៥-១២៦ស្ថិតក្នុងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សមត្ថកិច្ចធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់មាន ៖
១/ ឈ្មោះ យ៉ុន ពេជ្រ ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បុខរបរកម្មករ អាស័យដ្ឋានបច្ចុប្បន្នភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
២/ ឈ្មោះ ឡូ ប៊ុនតាវ ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការដូងប្រេង អាស័យដ្ឋានបច្ចុប្បន្ន ភូមិតាមួងផ្អែម ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ដកហូតវត្ថុតាងរួមមាន៖ម៉្សៅក្រាមសថ្លាសង្សយ័ជាសារធាតុញៀនចំនួន ០៥កញ្ចប់ ទូរស័ព្ទដៃចំនួន ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់រួមទាំងវត្ថុតាងខាងលេីត្រូវបានផ្នែកជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដេីម្បីបន្តនីតិវិធី ៕
ដោយ៖ចន្ទ លីហ្សា