ព័ត៌មានទាន់ហេតុការណ៍៖

James Rodríguez អតីតខ្សែបម្រើ Real Madrid ចូលរួមជាមួយក្លិបOlympiakos

ចែករំលែក៖

ខ្សែបម្រើសញ្ជាតិកូឡុំប៊ី James Rodríguez បានចុះហត្ថលេខាជាមួយក្លិបOlympiakos Piraeus ដែលជាម្ចាស់ជើងឯកលីគកំពូលក្រិចបានប្រកាសកាលពីថ្ងៃសុក្រ។

កីឡាករ​វ័យ៣១ឆ្នាំរូបនេះ​បាន​វិល​ត្រឡប់​ទៅ​លេង​បាល់ទាត់​នៅ​អឺរ៉ុប​វិញ​បន្ទាប់​ពី​លេង​បាន​មួយ​រយៈ​សម្រាប់​ក្លិប Al-Rayyan ក្នុង​ប្រទេស​កាតា។ក្នុងការផ្ទេរនេះក្លិប Olympiakos មិនបានបង្ហាញព័ត៌មានលម្អិតនៃកិច្ចសន្យានោះទេ។

Rodriguez កាលពីមុនធ្លាប់លេងឱ្យក្លិបកំពូលៗដូចជា Porto, Monaco និង Real Madrid ហើយបានឈ្នះស្បែកជើងមាសក្នុង World Cup 2014 ជាមួយកូឡុំប៊ី បន្ទាប់ពីស៊ុតបញ្ចូលទីបាន៦ដងក្នុងការប្រកួត។

រយៈពេលរបស់គាត់ជាមួយក្លិប Real Madrid មានរយៈពេលពីឆ្នាំ២០១៤ដល់២០២០ជាមួយនឹងលក្ខខណ្ឌខ្ចីជើងរយៈពេល២ឆ្នាំទៅកាន់ក្លិប Bayern Munich នៅចន្លោះឆ្នាំនោះ។

Rodriguez នឹងជួបជុំជាមួយខ្សែការពារប្រេស៊ីល Marcelo ដែលបានចុះហត្ថលេខាកាលពីដើមខែនេះសម្រាប់ក្លិបនៅក្រិចខាងលើ។ កីឡាករទាំង២មានរដូវកាលជាច្រើនជាមួយគ្នានៅ Real Madrid ផងដែរ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖