ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ មានទាំងគ្រឿងញៀន​ ,រថយន្ត​ និងម៉ូតូ​ជាច្រើន​គ្រឿង​ នៅខេត្ត​កំពត

ចែករំលែក៖

ខេត្តកំពត​៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​​នគរបាល​ជាតិ​ នៅវេលាម៉ោង​ ៤​ និង​៤៣នាទីរសៀល​ថ្ងៃ​សៅរ៍​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃស្នងការដ្ឋាននគរបាលខេត្តកំពត​ បានចុះបង្រ្កាប​ និងឃាត់ខ្លួន​​ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងចំនួន​៥​នាក់​ ក្នុងនោះស្រី​ រួមនិង​ដកហូត​វត្ថុតាង​ជាគ្រឿងញៀន​ ,រថយន្ត​ និងម៉ូតូ​ជាច្រើន​គ្រឿង​។ 

​របាយការណ៍ដដែល​បន្តថា​ ក្នុងប្រតិបត្តិការចុះបង្ក្រាប​ករណីគ្រឿងញៀន​​នេះ​ បានធ្វេីឡេីង​​កាលពីថ្ងៃទី​១៦​ ខែកញ្ញា​ម្សិលមិញនេះ​ ស្ថិត​នៅ​ភូមិ​កំពង់បាយ​ខាងជើង​ សង្កាត់​កំពង់បាយ​ ក្រុង​កំពត​ ខេត្តកំពត​។

​ជនសង្ស័យ​រួម​មាន​ ៖​ ១-​ឈ្មោះ​ សុខ​ ដា​វី​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ រស់នៅ​ភូមិ​៣​ ឃុំ​ព្រែក​ខ្សា​ញ​ខ័​រ​ ស្រុក​ពាម​រក៍​ ខេត្តព្រៃវែង​ ។​ ២-​ឈ្មោះ​ នី​ សុខ​ម៉េ​ង​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ រស់នៅ​ភូមិ​អណ្តូង​ថ្ម​ ឃុំ​អណ្តូង​ថ្ម​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ។​ ៣-​ឈ្មោះ​ អូក​ ហាក់​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ រស់នៅ​ភូមិ​កំពង់បាយ​ខាងត្បូង​ សង្កាត់​កំពង់បាយ​ ក្រុង​កំពត​ ខេត្តកំពត​ ។​ ៤-​ឈ្មោះ​ សំ​ អាយ​ ភេទ​ស្រី​ អាយុ​ ២២​ឆ្នាំ​ រស់នៅ​ភូមិ​ម៉ាក់​ប្រាង្គ​ ឃុំ​បឹង​សាលា​ខាងជើង​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ ។​ ៥-​ឈ្មោះ​ ទិ​ត្យ​ សា​រ៉េ​ត​ ហៅ​ ញ៉ា​ញ់​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ រស់នៅ​ភូមិ​ជុំ​គ្រៀល​ ឃុំ​ជុំ​គ្រៀល​ ស្រុក​ទឹកឈូ​ ខេត្តកំពត​ ។​

​ដកហូត​វត្ថុ​តាំង​រួម​មាន​ ៖​ -​រថយន្ត​ ០១​គ្រឿង​ -​ម៉ូតូ​ ០២​គ្រឿង​ -​ទូរស័ព្ទ​ ០៦​គឿ​ង​ -​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ចំនួន​ ០២​ -​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ស​ថ្លា​មួយ​ចំនួន​ ។​

សូមជម្រាបថា​ ក្នុងប្រតិបត្តិការចុះបង្ក្រាប​ខាងលេីនេះ​ ដោយ​មានការ​យកចិត្តទុកដាក់​ ចង្អុល​បង្ហាញ​និង​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​លោក​ ឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទ​មធុ​រិ​ទ្ធ​ ស្នងការ​ នគរបាល​ខេត្ត​ ក្នុង​ការ​បង្ក្រាប​នូវ​រាល់​បទល្មើស​គ្រឿងញៀន​គ្រប់​ប្រភេទ​ នៅ​ទូ​ទាំង​ខេត្តកំពត​។ បច្ចុប្បន្ននៅរសៀលថ្ងៃទី១៧​ ខែកញ្ញា​នេះ​ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

ដោយ​៖សហការី​


ចែករំលែក៖