ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ចំនួន​១៤​ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​២៣​នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ នៅល្ងាចថ្ងៃ​សៅរ៍​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ខណៈ​ជនសង្ស័យ​ចំនួន​២៣​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៤​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​នេះ​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​២៣​នាក់​ រួម​មាន​៖​ ជួញដូរ​ ៩​ករណី​ ឃាត់​មនុស្ស​​ ១៥​នាក់​ ,​ដឹក​ជញ្ជូន​ រក្សា​ទុក​ ១​ករណី​ ឃាត់មនុស្ស​ ២​នាក់​ និងប្រើប្រាស់​ ៤​ករណី​ ឃាត់​មនុស្ស​ ៦​នាក់​(​ស្រី​ ១​នាក់​)​ ។​

​ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​១៧​ ខែកញ្ញា​នេះដែររួម​មាន​៖​ មេ​តំ​ហ្វេ​តា​មីន​(ម៉ាទឹកកក​)​ ស្មេីនិង​ ៥៥,៨៤​ក្រាម​ និង​១​កញ្ចប់​តូច​ ។​ កេ​តា​មីន​(Ke)​ ស្មេីនិង​ ២៩៦,០​ក្រាម​ ។​ ​អ៊ិ​ច​ស្តា​ស៊ី​(mdma)​ ស្មេីនិង​​ ៧៥១៣,២៤​ក្រាម​ ។​ កញ្ឆា​ ស្មេីនិង​​ ៣២០០,០​ក្រាម​ ។​

​សូមជម្រាបថា​ ក្នុងប្រតិបត្តិការចុះបង្ក្រាប​ជាលទ្ធផល​ខាងលើ​

​គឺកម្លាំង​នគរបាល​ចំនួន​​ ៨​អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​ ១អង្គភាព​ ធ្វើ​ការ​ស្រាវជ្រាវ​ និង​បង្រ្កាប​មានដូចខាងក្រោម​៖

១​ /​ មន្ទីរ​៖​ ជួញដូរ​ ៤​ករណី​ ឃាត់​ ៦​នាក់​ ចាប់​យក​Ice​ ៣៥,១០​ក្រាម​,​ Ke​ ២៩៦,០​ក្រាម​ និង​MDMA​ ៧៥១២,៦៩​ក្រាម​។​ 

២​ /​ បាត់ដំបង​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​។​ 

៣​ /​ កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ០,១៦​ក្រាម​។​ 

៤​ /​ កំពង់ស្ពឺ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៤​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ៥,៤២​ក្រាម​។​ 

៥​ /​ ព្រៃវែង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ១៥,១៦​ក្រាម​។​ 

៦​ /​ ពោធិ៍សាត់​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​MDMA​ ០,៥៥​ក្រាម​។​ 

៧​ /​ សៀមរាប​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​។​ 

៨​ /​ ត្បូងឃ្មុំ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​

​ដោយឡែក​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង​៖​ បង្រ្កាប​ការជួញដូរ​ ១​ករណី​ មិនមានការឃាត់ខ្លួនជនសង្ស័យបាននោះ​ ប៉ុន្តែ​កម្លាំង​ជំនាញ​​ បានចាប់យកវត្ថុតាង​​កញ្ឆា​ ៣២០០,០​ក្រាម​ ៕​

ដោយ​៖សហការី


ចែករំលែក៖