ព័ត៌មានទាន់ហេតុការណ៍៖

ចតម៉ូតូនៅមុខបន្ទប់មួយភ្លែតចេញមកវិញចោរលួចបាត់ទាំងព្រឹកនៅសង្កាត់ចោមចៅទី១

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជាកម្មកររោងចក្រម្នាក់ខណៈចេញពីធ្វេីការវេនយប់ជិះម៉ូតូមកបន្ទប់ជួលចតម៉ូតូចាក់សោករត្រឹមត្រូវហេីយដេីរចូលក្នុងបន្ទប់មួយភ្លែតចេញមកវិញត្រូវជនសង្ស័យលួចយកទៅបាត់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង១០នាទីព្រឹក​ ថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ២០២២​ នៅមុខបន្ទប់ជួលជនរងគ្រោះភូមិគោកចំបក់​ សង្កាត់ចោមចៅទី១​  ខណ្ឌពោធិ៍សែនជ័យ​។ 

តាមសម្តីលោក​ ហ៊ាង​ ផល​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅកន្លែងកេីតហេតុជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០២២​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខតាកែវ1Z 1562 មុនពេលកេីតហេតុខណៈរូបគាត់ចេញពីធ្វេីការវេនយប់​ ជិះម៉ូតូមកដល់បន្ទប់ជួលក៏ចតទុកម៉ូតូខាងមុខបន្ទប់ដោយចាក់សោករត្រឹមត្រូវរួចដេីរចូលទៅក្នុងបន្ទប់ជួលមួយភ្លែតចេញមកវិញត្រូវជនសង្ស័យលួយយកទៅបាត់ទេីបបង្កការភ្ញាក់ផ្អេីលតែម្តង។ 

ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ទាំងអស់សង្ឃឹមដោយនៅភូមិគោកចំបក់​ ម្តុំកន្លែងកេីតហេតុតែងតែលួចឆក់​ ប្លន់ជាញឹកញាប់តែមិនដែលឃេីញសមត្ថកិច្ចបង្ក្រាបបាន៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖