ភ្នំពេញ៖ បុរសជាកម្មកររោងចក្រម្នាក់ខណៈចេញពីធ្វេីការវេនយប់ជិះម៉ូតូមកបន្ទប់ជួលចតម៉ូតូចាក់សោករត្រឹមត្រូវហេីយដេីរចូលក្នុងបន្ទប់មួយភ្លែតចេញមកវិញត្រូវជនសង្ស័យលួចយកទៅបាត់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅមុខបន្ទប់ជួលជនរងគ្រោះភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីលោក ហ៊ាង ផល មុខរបរកម្មកររោងចក្រ ស្នាក់នៅកន្លែងកេីតហេតុជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1Z 1562 មុនពេលកេីតហេតុខណៈរូបគាត់ចេញពីធ្វេីការវេនយប់ ជិះម៉ូតូមកដល់បន្ទប់ជួលក៏ចតទុកម៉ូតូខាងមុខបន្ទប់ដោយចាក់សោករត្រឹមត្រូវរួចដេីរចូលទៅក្នុងបន្ទប់ជួលមួយភ្លែតចេញមកវិញត្រូវជនសង្ស័យលួយយកទៅបាត់ទេីបបង្កការភ្ញាក់ផ្អេីលតែម្តង។
ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ទាំងអស់សង្ឃឹមដោយនៅភូមិគោកចំបក់ ម្តុំកន្លែងកេីតហេតុតែងតែលួចឆក់ ប្លន់ជាញឹកញាប់តែមិនដែលឃេីញសមត្ថកិច្ចបង្ក្រាបបាន៕
ដោយ៖សុខាសែនជ័យ