ព័ត៌មានទាន់ហេតុការណ៍៖

តំបន់ស្វ័យភាពនៅអ៊ុយក្រែនបានកំណត់ថ្ងៃបោះឆ្នោតប្រជាមតិចូលជាមួយរុស្ស៊ី

ចែករំលែក៖

រដ្ឋាភិបាលដែលទីក្រុងមូស្គូគាំទ្រ ជាតំបន់ឯករាជ្យនៅKherson និងតំបន់ផ្តាច់ខ្លួនពីរទៀតគឺ Donetsk និង Luhansk កំពុងតែត្រៀមលក្ខណៈបោះឆ្នោតប្រជាមតិដើម្បីចូលជាមួយរុស្ស៊ីដូចតំបន់គ្រីមៀ។
លោក Vladimir Saldo ប្រមុខដឹកនាំរដ្ឋាភិបាលដែលរុស្ស៊ីបង្កើតឡើងនៅក្នុងខេត្ត Kherson ប្រទេសអ៊ុយក្រែន នៅថ្ងៃទី ២០ខែកញ្ញាបានរៀបចំបោះឆ្នោតប្រជាមតិចូលជាមួយរុស្ស៊ី ។ តាមសារព័ត៌មាន TASS របស់រុស្ស៊ីបានផ្សាយថា តំបន់ខាងលើនឹងចាប់ផ្តើមបោះឆ្នោតប្រជាមតិចាប់ពីថ្ងៃទី ២៣ដល់ថ្ងៃទី២៧ខែកញ្ញា ។
នៅថ្ងៃទី២០ខែកញ្ញានោះដែរ តំណាងរដ្ឋាភិបាលតំបន់ Luhansk លោក Rodion Miroshnik បានបញ្ជាក់ថា តំបន់ផ្តាច់ខ្លួននៅភាគខាងកើតអ៊ុយក្រែន គឺ Donetsk និង Luhansk កំពុងតែត្រៀមលក្ខណៈបោះឆ្នោតប្រជាមតិចូលជាមួយរុស្ស៊ី ។
លោក Miroshnik បានលើកឡើងថា «ប្រមុខដឹកនាំតំបន់ Donetsk និង Luhansk បានឈានដល់កិច្ចព្រមព្រៀងសម្រាប់ការបោះឆ្នោតប្រជាមតិ ហើយសកម្មភាពត្រៀមបោះឆ្នោតកំពុងតែដំណើរការ ។ សកម្មភាពរៀបចំ និងច្បាប់ក្នុងការបោះឆ្នោតប្រជាមតិកំពុងតែដំណើរការ។
តាំងពីដើមខែកញ្ញាមក កម្លាំងទាហានអ៊ុយក្រែនបានបើកការវាយប្រហារទៅលើតំបន់ភាគឦសាន និងភាគខាងត្បូង ក្រោយពេលកម្លាំងទាហានរុស្ស៊ីបានដកចេញពីតំបន់យុទ្ធសាស្ត្រ Izium ស្ថិតនៅក្នុងខេត្ត Kharkiv ។ កម្លាំងទាហានអ៊ុយក្រែន ក៏បានប្រកាសថាដណ្តើមបានទីតាំងគ្រប់គ្រង ៦០០០គីឡូម៉ែត្រក្រឡា ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Zingnews.vn


ចែករំលែក៖